តើអ្នកអាចធ្វើអ្វីបានប្រសិនបើទារកហើមពោះ?

ការជួយទារកអោយដើរខ្យល់ គឺជាការចាំបាច់ណាស់។ នៅក្នុងខែដំបូងៗនៃជីវិតរបស់ទារក វាជារឿងធម្មតាទេដែលទារកលេបខ្យល់ចូលនៅពេលពួកគេបៅ ដោយពួកគេមិនទាន់អាចគ្រប់គ្រងបច្ចេកទេសបឺតជញ្ជក់បាននៅឡើយ។ ការហើមពោះមិនស្រួលនឹងធ្វើអោយទារកមានអការៈមិនស្រួលខ្លូនខ្លាំងណាស់ ដូច្នេះវាចាំបាច់ក្នុងការជួយដល់ពួកគេ អោយបញ្ចេញវាចេញមកព្រោះពួកគេមិនទាន់ដឹងពីរបៀបបញ្ចេញវាដោយខ្លួនឯងនោះឡើយ។

Tភាពមិនស្រួលខ្លួន ដែលបង្កើតដោយខ្យល់ក្នុងពោះ អាចមានលក្ខណៈធ្ងន់ធ្ងរ ហើយដូច្នេះអាចនឹងបណ្តាលឲ្យទារកស្រែកយំ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនគួរច្រឡំការហើមពោះ ជាមួយ ការឆ្អល់ពោះទេព្រោះវាមានលក្ខណៈ ឈឺចាប់និងរំខានខ្លាំងជាងការហើមពោះ។ ប្រសិនបើអ្នកមានការសង្ស័យអំពីបញ្ហានេះសូមពិគ្រោះជាមួយគ្រូពេទ្យផ្នែកកុមាររបស់អ្នក។

ប្រភេទនៃការហើមពោះរបស់ទារក

មុនពេលដែលយើងប្រាប់ពីវិធីដែលអ្នកអាចជួយឲ្យកូនរបស់អ្នកបញ្ចេញខ្យល់ចេញពីពោះ អ្នកគួរតែយល់ពីប្រភេទខ្យល់ ដែលទារកមាននៅក្នុងពោះ៖

  • ខ្យល់ក្នុងក្រពះ៖ ទារកទើបនឹងកើតកំពុងរៀនសម្របទៅនឹងបរិស្ថានប្រចាំថ្ងៃ។ ដូច្នេះពួកគេមានទំនោរក្នុងការលេបខ្យល់ច្រើន ក្នុងពេលបំបៅរួមទាំងអំឡុងពេលស្រែកយំ
  • ខ្យល់ក្នុងពោះវៀន៖ បញ្ហាទាំងនេះបណ្តាលមកពី ការរំលាយអាហារ និងអាចមានមូលហេតុមួយចំនួនផ្សេងៗគ្នា។

វិធីជួយទារកទើបនឹងកើតបញ្ចេញខ្យល់ពីពោះ

នេះគឺជាគន្លឹះខ្លះៗសម្រាប់ការជួយបញ្ចេញខ្យល់ចេញពីពោះទារក

  • ដាក់ទារកនៅលើទ្រូងរបស់អ្នក៖ ពរទារកដោយក្បាលរបស់ពួកគេនៅកម្ពស់ស្មារបស់អ្នក ហើយទះខ្នងគេតិចៗ។ ពេលខ្លះ សូមប្រយ័ត្ន​ ហើយគ្របខ្លួនអ្នកដោយក្រណាត់ស្អាត ព្រោះទារកអាចក្អួតអាហារចេញខ្លះនៅពេលនេះ។
  • ដាកគេអោយអង្គុយចុះ៖ នៅពេលដែលពួកគេអាចអង្គុយ។ អ្នកអាចព្យាយាមដើម្បីជួយបញ្ចេញខ្យល់ពីពោះរបស់គេ នៅក្នុងឥរិយាបថនេះ។ ទ្រចង្ការបស់ពួកគេដោយដៃម្ខាង ហើយទះខ្នងរបស់គេតិចៗ។
  • ម៉ាស្សាពោះ៖ ដាក់ទារកអោយគេងផ្ងារ លើផ្ទៃរាបស្មើ និងម៉ាស្សាពោះរបស់ពួកគេថ្នមៗ។ ជម្រើសមួយទៀតគឺ – ក្នុងទំរង់តែមួយនេះ – តែត្រូវលើកជើងទាំងពីរក្នុងពេលតែមួយ អ្នកត្រូវធ្វើវាដោយថ្នមៗ។
  • សំយុងក្បាលទារកចុះក្រោម៖ ដាក់ទារកសំយុងក្បាលចុះក្រោម ដោយកាន់ពួកគេដោយដៃម្ខាង និងប្រើដៃម្ខាងទៀតទះខ្នងរបស់គេតិចៗ ដើម្បីជួយឲ្យពួកគេបញ្ចេញខ្យល់ពីពោះ។

វីធីដែលមិនគួរធ្វើ ក្នុងការជួយទារកទើបនឹងកើតបញ្ចេញខ្យល់ពីពោះ

មានដំណោះស្រាយដ៏មានប្រសិទ្ធិភាពមួយចំនួន នៅលើទីផ្សារ ដែលប្រសិទ្ធភាពរបស់វាគឺគួរអោយសង្ស័យ។ ដំបូន្មានរបស់យើងគឺគួរតែប្រយ័ត្ន និងត្រូវពិគ្រោះជាមួយគ្រូពេទ្យផ្នែកកុមារមុនពេលប្រើប្រាស់ផលិតផលណាលើកូនរបស់អ្នក។

អាហារដែលបង្កឲ្យទារកហើមពោះ

មានអាហារជាច្រើនដែលបង្កឲ្យទារកហើមពោះជាញឹកញ៉ាប់។ នេះគឺជាចំនុចមួយចំនួនដែលគួរត្រូវយកមកពិចារណាបន្ថែមទៀត ព្រោះចាប់ពី ៦ ខែទៅមុខ ដែលជាពេលដែលរបបអាហាររបស់កូនអ្នកមានភាពចម្រុះ។

ទោះបីជាមានការលើកឡើងថា ការបំបៅកូនដោយទឹកដោះម្តាយ អាចមានឥទ្ធិពលលើការហើមពោះរបស់ទារកតែគ្មានការសិក្សាណាបង្ហាញការពិតនោះទេ ទោះបីជាការបំបៅកូនដោយទឹកដោះម្តាយគឺជាការគាំទ្រជីវិតតែមួយគត់របស់ពួកគេក៏ដោយ។

  • បន្លែ (ជាពិសេសសណ្តែក)
  • ក្រុមគ្រួសារស្ពៃក្តោប (ផ្កាខាត់ណាខៀវ និងផ្កាខាត់ណា ជាដើម)
  • ផ្លែឈើរឹងៗមួយចំនួន (ផ្លែផ្លាំម, ផ្លែ apricots ឬ ផ្លែប៉ែស)
  • ផ្លែឈើមានជាតិជូរ (ផ្លែក្រូច ឬផ្លែក្រូចខ្វិច)

ហេតុអ្វីបានជាអ្នកមិនគួរ (ជាគោលការណ៍) ដកអាហារនោះចេញពីរបបអាហារ

អ្នកអាចគិតថា គ្រាន់តែដកយកអាហារដែលបានរៀបរាប់ខាងលើចេញ ពីរបបអាហារ នឹងអាចជួយដោះស្រាយបញ្ហាប៉ុន្តែមិនមែនពិតទាំងស្រុងទេ។

ដំបូងអ្នកត្រូវពិចារណាពីបុព្វហេតុនៃការហើមពោះរបស់ទារក ដែលលើសពីអាហារដែលពួកគេញ៉ាំ ដូចដែលយើងបានដឹងហើយ ក្នុងករណីខ្យល់ក្នុងក្រពះ។ ឧទាហរណ៍មួយទៀត ការពិតនៅ ពេលពួកគេញ៉ាំច្រើនដងពេក មានន័យថាប្រព័ន្ធរំលាយអាហាររបស់គេ ដែលនៅមានទន់ជ្រាយ ហើយបានធ្វើការស្ទើរតែគ្រប់ពេល។ នេះគឺជាអ្នកផលិតខ្យល់ច្រើនជាងគេ។

លើសពីនេះទៀតការដកចំណីអាហារខាងលើ ចេញពីរបបអាហាររបស់ទារកដោយគ្មានដំបូន្មានពីអ្នកជំនាញគឺមិនគួរធ្វើនោះទេ។ សារធាតុចិញ្ចឹមទាំងអស់ គឺចាំបាច់ណាស់សម្រាប់អាហាររបស់ទារក និងមានមុខងារដ៏សំខាន់ជាច្រើន។ មានតែនៅក្នុងស្ថានភាពជាក់លាក់មួយចំនួនប៉ុណ្ណោះ ដែលដកចេញបាន និងធ្វើការកែតម្រូវខ្លះៗ តែគួរតែត្រូវបានផ្តល់ការប្រឹក្សាដោយគ្រូពេទ្យផ្នែកកុមាររបស់អ្នក។

ទារកហើមពោះ៖ តើខ្ញុំគួរពិគ្រោះជាមួយគ្រូពេទ្យផ្នែកកុមារដែរឬទេ?

ទារកហើមពោះ គឺជាភាពរំខានទូទៅនៅក្នុងខែដំបូងៗ បន្ទាប់ពីកើត។ ជាគោលការណ៍ រឿងនេះមិនគួរធ្វើឲ្យមានការព្រួយបារម្ភនោះទេ ប៉ុន្តែប្រសិនបើកូនរបស់អ្នកមិនស្រួលបន្ទាប់ពីការបំបៅម្តងៗ ជាពិសេស ប្រសិនបើមានរោគសញ្ញាផ្សេងទៀតដូចជា គ្រុនក្តៅ ឬក្អួត លេចឡើង ចូរកុំស្ទាក់ស្ទើរក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យកុមារដើម្បីធ្វើការវាយតម្លៃដោយយកចិត្តទុកដាក់លើករណីរបស់អ្នក ដែលអាចនឹងច្រឡំទៅលើការឆ្អល់ពោះ ដូច្នេះអ្នកអាចចាត់វិធានការសមស្របដើម្បីជួយដល់កូនអ្នក។

កំណត់សម្គាល់សំខាន់៖ គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន០៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ។ អនុលោមតាមអនុក្រឹត្យលេខ ១៣៣ ។ បិទ