តើទារកចាប់ផ្តើមចេះវារនៅពេលណា?

តើទារកចាប់ផ្តើមចេះវារនៅពេលណា?

ការអភិវឌ្ឍន៍ផ្នែកចិត្តសាស្ត្រនៃទារក គឺជាការទទួលយកនូវជំនាញគ្រប់ប្រភេទក្នុងវ័យជាកុមារភាព។ ជំនាញទាំងនោះ ធម្មតាគឺដូចគ្នាជាទូទៅ សម្រាប់ទារកទាំងអស់ ប៉ុន្តែស្ថិតក្រោមល្បឿនផ្សេងៗគ្នា។ ក្រោយមកទៀត គឺអាចប្រែប្រួលអាស្រ័យលើកត្តាជាច្រើនដែលរួមមានហ្សែន ឬបរិដ្ឋាននៃគ្រួសារ។

ដំណាក់កាលឆ្លងកាត់ គឺជាដំណាក់កាលទីបីនៃការអភិវឌ្ឍន៍ផ្នែកចិត្តសាស្ត្រ ហើយនៅពេលដែលទារកមានអាយុចន្លោះពី ៨ ទៅ ១២ ខែ។ នៅក្នុងដំណាក់កាលនេះហើយ ដែលជាធម្មតានៅខែទី ៩ បន្ទាប់ពីចាប់កំណើត ដែលជាធម្មតាទារកចាប់ផ្តើមចេះវារ។

អ្នកជំនាញបានលើកឡើងថា ទារកអាយុ ៨ ខែជាធម្មតា អាចអង្គុយបានហ្នឹង ដោយមិនចាំបាច់មានជំនួយ ឬទ្រ ហើយចាប់ផ្តើមចេះក្រឡាប់។ ចាប់ពីពេលនោះមកពួកគេចាប់ផ្តើមចេះកាន់ដៃ និងជង្គង់ របស់គេដែលធ្វើឲ្យពួកគេភាគច្រើនចាប់ផ្តើមចេះវារ។

ជំហានបន្ទាប់គឺចាប់ផ្តើមចេះ ក្រោកឈរឡើង ហើយដើរទៅមុខតិះតះ ដោយកាន់ដៃឪពុកម្តាយ រឺគ្រឿងសង្ហារឹមក្នុងផ្ទះ។

សារៈសំខាន់នៃការចេះវារ នៅក្នុងការអភិវឌ្ឍចិត្តសាស្ត្ររបស់ទារក

ព័ត៌មានជាច្រើន ត្រូវបានគេសរសេរអំពីសារៈសំខាន់នៃការចេះវារ នៅក្នុងការអភិវឌ្ឍផ្នែកចិត្តសាស្ត្ររបស់ទារក។ ឧទាហរណ៍ នាយកមជ្ឈមណ្ឌល Kineos Centre, Albert Rosa បានលើកឡើងនៅក្នុងអត្ថបទមួយ ថា វាអាចជួយឲ្យមានតុល្យភាព លើការអភិវឌ្ឍប្រព័ន្ធប្រសាទ ការសម្របសម្រួលដំណើរការខួរក្បាលរវាងដៃ និងភ្នែក និងសូម្បីតែដើម្បីជួយក្នុងការអភិវឌ្ឍជំនាញរាងកាយ។

ជាទូទៅគេបានទទួលស្គាល់ថា ការចេះវារ អាចជួយក្នុងការអភិវឌ្ឍលើការសម្របសម្រួល រវាងផ្នែកផ្សេងៗនៃរាងកាយ ជួយសម្រួលដល់ភាពបត់បែន និងការបង្វិលខ្លូនរបស់ទារក។

តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើកូនរបស់ខ្ញុំមិនទាន់ចេះវារ?

ការចេះវារ គឺមិនមែនសំខាន់ដែលខានមិនបានទេ។ វាមិនមែនជាដំណាក់កាលជាកាតព្វកិច្ចក្នុងការអភិវឌ្ឍទារកទេ តាមពិត មានមនុស្សជាច្រើនដែលមិនដែលមានរោគសាស្ត្រណាមួយឡើយ ទោះបីពួកគេមិនដែលបានចេះវារសោះក្នុងជីវិតជាទារករបស់ពួកគេ។

តាមតារាង Haizea-Llevant ដែលជាមគ្គុទេសក៍សម្រាប់ការអង្កេតដំបូងៗ នៃការពន្យារពេលដែលអាចកើតមានក្នុងការវិវឌ្ឍន៍ផ្នែកចិត្តសាស្ត្ររបស់ទារក មិនបានរាប់បញ្ចូលការចេះវារ ទេប៉ុន្តែបានរាប់បញ្ចូលព្រឹត្តិការណ៍សំខាន់ៗដទៃទៀតនៅអាយុដូចគ្នានោះ ដែលត្រូវបានគេចាត់ទុកថាសំខាន់ និងមានភាពទូទៅដូចជា ការអង្គុយដោយខ្លួនឯង ឬឈរដោយការជួយទប់។

ដូច្នេះដំបូន្មានរបស់យើងខ្ញុំ គឺថាអ្នកមិនត្រូវបារម្ភពេកទេ ប្រសិនបើកូនរបស់អ្នកមិនទាន់ចាប់ផ្តើមចេះវារ។ វាអាចទៅរួចយ៉ាងល្អឥតខ្ចោះដែលពួកគេមិនឆ្លងកាត់ដំណាក់កាលនេះហើយការអភិវឌ្ឍរបស់ពួកគេតាមទិសដៅធម្មតា

កំណត់សម្គាល់សំខាន់៖ គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន០៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ។ អនុលោមតាមអនុក្រឹត្យលេខ ១៣៣ ។ បិទ