NEOLACT PREMIUM
ការយកចិត្តទុកដាក់ពិសេសដើម្បីចិញ្ចឹមអនាគតកូនអ្នក។
NEOLACT PREMIUM 3
រូបមន្តពិសេសសម្រាប់ការរីកលូតលាស់
ទឹកដោះគោ NEOLACT PREMIUM 3 គឺជាទឹកដោះគោដ៏ល្អបំផុត សម្រាប់កុមារដែលកំពុងរីកលូតលាស់ដែលជួយបំពេញតម្រូវការនៃរបបអាហារទារកចាប់ពីអាយុ ២ ឆ្នាំឡើងទៅ និងទ្រទ្រង់ដល់ការលូតលាស់របស់កូនអ្នក។
ក្នុងនាមជាម្តាយ អ្នកតែងតែចង់បានរបស់ល្អបំផុតសម្រាប់កូនរបស់អ្នក ហេតុដូច្នេះហើយបានជាអ្នកត្រូវការជ្រើសរើស រូបមន្តដ៏ល្អបំផុតដើម្បីទ្រទ្រង់ដល់ការលូតលាស់របស់កូនអ្នក ជាពិសេសរាងកាយ និងខួរក្បាល ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។
ទឹកដោះគោ NEOLACT PREMIUM គឺជាទឹកដោះគោសម្រាប់ទារក ដែលមានគុណភាពខ្ពស់ដែលផលិតនៅទ្វីអឺរ៉ុប ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីផ្តល់ជូនអ្នកនូវផលិតផលដែលមានគុណភាពខ្ពស់។
ទឹកដោះគោ NEOLACT PREMIUM 3 ត្រូវបានបង្កើតឡើងអោយស្របតាមតម្រូវការអាហារូបត្ថម្ភរបស់ទារក ដែលកំពុងលូតលាស់។ ជាមួយនឹងកំរិតទឹកដោះគោ ដែលមានជាតិដែកច្រើនជាងមុន។ ដែលជាតិដែក ជួយដល់ការវិវឌ្ឍន៍នៃការយល់ដឹងទូទៅ និងជួយប្រព័ន្ធភាពស៊ាំនៃរាងកាយ។
ទឹកដោះគោ NEOLACT PREMIUM 3 សម្រាប់កុមារដែលមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ។
ទឹកដោះគោ NEOLACT PREMIUM 3 ផ្សំឡើងពីសារៈធាតុដែលបានជ្រើសរើសតាមបែបវិទ្យាសាស្ត្រដូចជា DHA និង ARA ។
អាស៊ីត Docosahexaenoic (DHA) គឺជាអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជាសមាសធាតុរចនាសម្ព័ន្ធសំខាន់នៃខួរក្បាលរបស់មនុស្ស ស្រោមខួរ ស្បែក និងប្រស្រីភ្នែក។
ទឹកដោះគោ NEOLACT PREMIUM 3 មានសារធាតុ Prebiotics – GOS (galacto-oligosaccharides) ។
ទឹកដោះគោ NEOLACT PREMIUM 3 មានផ្ទុកសារធាតុនុយក្លេអូទីត (nucleotides)។
ទឹកដោះគោ NEOLACT PREMIUM សម្រេចបាននូវនីតិវិធីផលិត ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់
ផលិតផល NEOLACT ទាំងអស់រួមបញ្ចូលនូវយុទ្ធសាស្រ្តត្រួតពិនិត្យទ្វេដង ដែលទទួលបានការវិភាគបន្ថែមនៅក្នុងផ្នែកដែលងាយរងគ្រោះបំផុត គឺមីក្រូជីវសាស្ត្រ ការវិភាគទាំងនេះត្រូវបានអនុវត្តដោយមន្ទីរពិសោធន៍ឯករាជ្យដែលមានការទទួលស្គាល់ ដើម្បីធានាបាននូវគុណភាពល្អបំផុតនៅក្នុងរូបមន្តទាំងអស់របស់យើង។
ទឹកដោះគោ NEOLACT PREMIUM 3 មានផ្ទុក Choline, Taurine, ជាតិដែក, អ៊ីយ៉ូត, អាស៊ីតហ្វូលិក, កាល់ស្យូម, វីតាមីន និងសារធាតុរ៉ែជាច្រើនមុខទៀត។
ទឹកដោះគោ NEOLACT PREMIUM 3 ត្រូវបានផលិតយ៉ាងមានមោទនភាពនៅសហភាពអ៊ឺរ៉ុប។
មជ្ឈមណ្ឌលផលិតកម្មរបស់យើង មានទីតាំងនៅប្រទេសអេស៉្បាញ ដែលរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើប ជឿនលឿនថ្មីៗបំផុត ដោយរក្សាបាននូវការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ចំពោះគុណភាព និងសុវត្ថិភាព។