សេចក្តីណែនាំជាមូលដ្ឋានគ្រឹះក្នុងការចិញ្ចឹមកុមារចាប់ពីអាយុ១ ឆ្នាំដល់ ៣ ឆ្នាំ

សេចក្តីណែនាំជាមូលដ្ឋានគ្រឹះក្នុងការចិញ្ចឹមកុមារចាប់ពីអាយុ១ ឆ្នាំដល់ ៣ ឆ្នាំ

អ្នកអានជាទីស្រឡាញ់ ជាមួយការការណែនាំតិចតួចអំពីអាហារូបត្ថម្ភរបស់យើង សម្រាប់កុមារចាប់ពីអាយុ ១ ឆ្នាំដល់ ៣ ឆ្នាំ យើងខ្ញុំមានបំណងផ្តល់ជូនអ្នកម្តាយ និងលោកឪពុក នូវជំនួយនិងការគាំទ្រសមស្រប ដើម្បីឲ្យពួកគេដឹងពីកូនគន្លឹះផ្សេងៗ ដើម្បីឲ្យកូនរបស់ពួកគេទទួលបានទម្លាប់ក្នុងការទទួលទានត្រឹមត្រូវ សមស្របទៅនឹងអាយុរបស់គេ។

ដូចដែលបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោក (WHO) អាហាររូបត្ថម្ភល្អបំផុត ជួយជំរុញការលូតលាស់ប្រកបដោយសុខភាពល្អ និងធ្វើអោយប្រសើរឡើងនូវការយល់ដឹង និងការពារជំងឺដ៏ច្រើន ពេញមួយជីវិត។

ដំណាក់កាលនៃការបំបៅទារក

ចាប់ពីអាយុ ០ ដល់ ៦ ខែ៖ នេះគឺជាពេលវេលានៃការបំបៅកូនដោយទឹកដោះម្តាយដែលជាការផ្តល់អាហារដ៏ល្អបំផុតសម្រាប់ទារក។ ក្នុងអំឡុងពេលនេះEAP ផ្តល់អនុសាសន៍ថាកុមារអាចត្រូវបានបំបៅដោយទឹកដោះម្តាយតែមួយមុខ ប៉ុន្តែនៅពេលដែលមិនអាចធ្វើបានទឹកដោះគោគឺជាការជំនួសមួយដ៏សមស្រប។

ចាប់ពីអាយុ ៦ ខែដល់ ១ ឆ្នាំ៖ កុមារត្រូវការរបបអាហារពេញលេញ និងចម្រុះ។ ទោះបីជា មិនទាន់ត្រូវបានណែនាំផ្តាច់ទឹកដោះម្តាយក៏ដោយ អ្នកអាចផ្តល់អាហារផ្សេងទៀតទៅក្នុងរបបអាហាររបស់កុមារ។

ចាប់ពីអាយុ ១ និង ៣ ឆ្នាំ៖ អង្គការសុខភាពពិភពលោកណែនាំឲ្យញ៉ាំអាហារជុំគ្នាជាមួយគ្រួសារ។ ចាប់ពីអាយុ ១២ ខែពួកគេអាចញ៉ាំអាហារបានគ្រប់យ៉ាងរួចទៅហើយ – ស្ថិតក្នុងកាលៈទេសៈធម្មតា – គោលបំណងរបស់ពួកគេ គឺចាប់ផ្តើមធ្វើឲ្យមានទំលាប់នៃរបបអាហារដែលមានរបៀបរៀបរយ និងមានសុខភាពល្អ។

វាស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនេះដែលយើងនឹងផ្តោតលើអត្ថបទនេះ។ ចូលរួមជាមួយយើងដើម្បីស្វែងយល់ពីគន្លឹះជាក់ស្តែងសម្រាប់ជីវិតប្រចាំថ្ងៃ!

អនុសាសន៍ទូទៅសម្រាប់ការផ្តល់អាហារដល់កុមារចាប់ពីអាយុ ១ ដល់ ៣ ឆ្នាំ

១, ភាពខុសគ្នាគឺជាធាតុផ្សំនៃជីវិត។ បទបញ្ញត្តិទីមួយនៃរបបអាហាររបស់កុមារ ដែលមានសុខភាពល្អ គឺគួរតែមានភាពចម្រុះ។ អ្នកត្រូវបញ្ចូលអាហារជាច្រើនក្រុមផ្សេងៗ គ្នាដើម្បីឲ្យកុមារទទួលបានសារធាតុចិញ្ចឹមចាំបាច់ទាំងអស់។

២, ផ្តល់អាទិភាពលើអាហារស្រស់ (និងតាមរដូវ) ។ ស្តាប់ទៅដូចជាគួរឲ្យអស់សំណើច ប៉ុន្តែទាំងផ្នែករសជាតិ និងការអភិរក្សសារធាតុចិញ្ចឹម វាមានសភាពល្អប្រសើរជាង នៅពេលអ្នកបរិភោគអាហារស្រស់ មិនមែនកក ឬកែច្នៃនោះ។

៣, ប្រសិនបើកូនរបស់អ្នកនៅតែប្រើដបទឹកដោះគោ៖ វាដល់ពេលដែលត្រូវឈប់ហើយ ខណៈដែលអ្នកជំនាញណែនាំឲ្យបញ្ឈប់ការប្រើប្រាស់នៅដំណាក់កាលនេះ។

៤, ឲ្យគាត់ភ្លក្សរសជាតិ និងសាកល្បង។ កុំគិតតែធ្វើម្ហូបតាមការចូលចិត្តរបស់អ្នក ទុកឲ្យកូនអ្នកបង្កើតការចូលចិត្តដោយខ្លួនឯង ដោយពិសោធន៍ជាមួយ រសជាតិ និងទម្រង់អាហារទាំងអស់។

៥, ប្រយ័ត្នចំពោះការស្លាក់អាហារ។ អ្នកត្រូវជ្រើសរើសឲ្យបានត្រឹមត្រូវ នូវអាហារណាដែល ត្រូវផ្តល់ឲ្យពួកគេទាំងមូល ផ្តល់អាហារលើកទី១ របស់ពួកគេដូចជា៖​ ផ្លែទំពាំងបាយជូរ គ្រាប់អូលីវ ឬគ្រាប់សណ្តែក ទៅកាន់កុមារអាយុពី ១២ ទៅ ៣៦ ខែ ដែលអាចក្លាយជាបញ្ហាដោយសារតែទំហំរបស់វា។ ឆ្អឹងត្រី និងឆ្អឹងសាច់ក៏ជាអ្វីដែលអ្នកគួរតែប្រុងប្រយ័ត្នផងដែរ។

៦, កំណត់កាលវិភាគ។ គោលបំណងគឺ ថាកុមារអាចសម្របខ្លួនទៅនឹងការញ៉ាំ នៅពេលវេលាជាក់លាក់ប្រចាំថ្ងៃ និងនៅជិតគ្រួសារប្រសិនបើអាច។

៧, មិនមានជាតិ អំបិល ឬស្ករ។ អនុញ្ញាតឲ្យពួកគេទទួលបានទទួលទានអាហារដែលមានរសជាតិបែបធម្មជាតិ ដោយគ្មានបន្ថែមគ្រឿងទាំងនេះ។

៨, សូមប្រយ័ត្ននឹងការញ៉ាំបួស និងញ៉ាំតែបន្លែ។ សូមប្រយ័ត្ន! យើងមិនមានអ្វីប្រឆាំងនឹងទម្រង់នៃការបរិភោគនេះទេ។ ទោះយ៉ាងណាក៏ដោយ វាចាំបាច់ណាស់ ក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីអាចឲ្យគាត់ ផ្តល់ដំបូន្មាន និងតាមដានពីករណីរបស់អ្នក។

 

អាហារសំខាន់ៗនៅក្នុងរបបអាហាររបស់កុមារអាយុ ១-៣ ឆ្នាំ

ដូចដែលយើងបាននិយាយរួចមកហើយ ចាប់ពីអាយុ ១២ ខែតទៅក្មេងអាចញ៉ាំអ្វីបានស្ទើរតែទាំងអស់។ នោះហើយជាមូលហេតុ ដែលយើងណែនាំឲ្យមានរបបអាហារខុសៗគ្នា រួមផ្សំដោុក្រុមអាហារផ្សេងៗ ក្នុងសមាមាត្រត្រឹមត្រូវ។

ទឹកដោះគោ និងផលិតផលទឹកដោះគោដទៃទៀត៖ ទោះបីជាការស្រកទំងន់ជាបណ្តើរ ៗ នៅក្នុងរបបអាហាររបស់កុមារក៏ដោយ។ នៅអាយុចន្លោះពី ១ ទៅ ៣ ឆ្នាំទឹកដោះគោ នៅតែជាអាហារសំខាន់បំផុត។ មូលហេតុគឺថា ទារកនៅតែបង្កើតការលូតលាស់ឆ្អឹង និងធ្មេញ ដូច្នេះតម្រូវការកាល់ស្យូមរបស់ពួកគេគឺច្រើនណាស់។

អនុសាសន៏៖ ការទទួលទានមិនគួរតិចជាងកន្លះលីត្រក្នុងមួយថ្ងៃទេ។

សាច់ គឺជាអាហារចម្បងផ្តល់នូវជាតិដែក និងប្រូតេអ៊ីន ដែលងាយស្រូបយកបានយ៉ាងងាយស្រួល។ យើងសូមណែនាំឲ្យអ្នកជ្រើសរើសសាច់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ដូចជាសាច់មាន់ទួរគី ឬទន្សាយ សូមកុំបរិភោគសាច់កែច្នៃ និងស្បែកក្នុងករណីសាច់មាន់។

អនុសាសន៍៖ ទទួលទាន ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ជៀសវាងសាច់សត្វស្លាបតូច ក្នុងករណីណាក៏ដោយ។

ត្រី គឺជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យមួយទៀត។ ក្រៅពីនេះ វាផ្តល់នូវបរិមាណអ៊ីយ៉ូតច្រើន វីតាមីនច្រើន និងជាប្រភពសំខាន់នៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទ។ ទោះជាយ៉ាងណាក៏ដោយ ត្រូវចងចាំថាត្រីដែលមានផ្ទុកបារតមានកំរិតខ្ពស់ គួរតែត្រូវបានជៀសវាងជាពិសេស ត្រីដាវ ត្រីធូណាត្រីកន្ទុយខៀវ និងត្រីឆ្លាម។

អនុសាសន៍៖ ទទួលទានត្រី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍យ៉ាងហោចណាស់ម្តងក្នុងសប្តាហ៍ ចំពោះត្រីមានខ្លាញ់ច្រើន។

ស៊ុត ត្រូវបានគេចាត់ទុកថាជាអាហារដ៏ល្អ ដែលជាប្រូតេអ៊ីនងាយរំលាយបំផុត។ ផ្នែកក្រហមរបស់វា គឺជាអាហារមួយ ក្នុងចំណោមអាហារផ្សេងៗទៀត ដែលសំបូរទៅដោយវីតាមីនD ដែលជាមូលដ្ឋានគ្រឹះនៅក្នុងឆ្នាំដំបូងៗ នៃជីវិតរបស់កូនអ្នក។

ការណែនាំ៖ ទទួលទានប្រហែល ៣ ប្រអប់ក្នុងមួយសប្តាហ៍ ដោយចម្អិនបែបអូម៉ាឡែត ឬស្ងោ។

អាហារពិសេសមួយទៀតគឺពពួកសណ្តែក។ ជាប្រភពនៃសារធាតុរ៉ែ និងសំបូរជាតិសរសៃ ឬប្រូតេអ៊ីន ពួកគេផ្តល់ថាមពលរយៈពេលវែង។ ការស្វែងរកវិធីដើម្បីបញ្ចូលវាទៅក្នុងចានអាហារដែលគួរឲ្យទាក់ទាញសម្រាប់កូនៗ របស់អ្នក នឹងក្លាយជាមូលដ្ឋានគ្រឹះប្រសិនបើអ្នកចង់ទទួលបានរបបអាហារមានតុល្យភាព។

ការណែនាំ៖ ទទួលទានប្រហែល ៣-៤ ដងក្នុងមួយសប្តាហ៍។

ផ្លែឈើនិងបន្លែ ផ្តល់នូវវីតាមីនជាច្រើនប្រភេទ ហើយមានប្រភពជាតិកាកសរសៃដ៏សំខាន់បំផុត។ ចំណែកអាហារប្រចាំថ្ងៃដ៏ល្បីទាំង ៥ ប្រភេទនេះត្រូវបានណែនាំរួចហើយក្នុងក្រុមអាយុនេះ។

អនុសាសន៍៖ ទទួលទានផ្លែឈើយ៉ាងហោចណាស់ ៣ ចំណែក និងបន្លែយ៉ាងហោចណាស់ ២ ចំណែកក្នុងមួយថ្ងៃ។

ប៉ាស្តា និងគ្រាប់ធញ្ញជាតិ៖ លក្ខណៈចំបងនៃធញ្ញជាតិគឺថា ពួកគេគឺជាប្រភពថាមពលដ៏សំខាន់បំផុត ដោយសារតែការផ្តល់នូវកាបូអ៊ីដ្រាត។

អនុសាសន៍៖ ទទួលទាន ៤ ទៅ ៦ ដងក្នុងមួយសប្តាហ៍ ក្នុងចំនួន ៧៥ ក្រាមសំរាប់ប៉ាស្តា ឬអង្ករ និង ២៥ ក្រាមសំរាប់នំប៉័ង។

 

តើអ្នកចូលចិត្តសេចក្តីណែនាំជាមូលដ្ឋានគ្រឹះក្នុងការចិញ្ចឹមកុមារចាប់ពីអាយុ១ ឆ្នាំដល់ ៣ ឆ្នាំដែរឬទេ? ឥឡូវអ្នកសូមត្រៀមខ្លួនដើម្បីចាប់ផ្តើមអនុវត្តគោលការណ៍ណែនាំទាំងនេះហើយ! សូមចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុងមតិយោបល់!

កំណត់សម្គាល់សំខាន់៖ គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន០៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ។ អនុលោមតាមអនុក្រឹត្យលេខ ១៣៣ ។ បិទ