វីតាមីន D ចំពោះកុមារ
វីតាមីន D ចំពោះកុមារ
នៅក្នុងអត្ថបទនេះយើងខ្ញុំនឹងពន្យល់ថា តើវីតាមីន D ជាអ្វី វិធីល្អបំផុតក្នុងការទទួលបាន និងការបង្កើនប្រសិទ្ធភាពលើកការសំយោគវា កង្វះវីតាមីន D ចំពោះកុមារ និងហានិភ័យនៃការទទួលរងពីកង្វះនៃសារធាតុចិញ្ចឹមនេះ។
តើវីតាមីន D ជាអ្វី?
វាគឺជា សារធាតុចិញ្ចឹមចាំបាច់ មួយដែលរួមចំណែកដល់ការស្រូបយកកាល់ស្យូមនៃរាងកាយរបស់យើង។ វាក៏ដើរតួក្នុងសុខភាពបេះដូង ក៏ដូចជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយចំនួនផងដែរ។
ដូច្នេះយើងគួរចងចាំថា វីតាមីនD ចំពោះកុមារ គឺមានសារៈសំខាន់ណាស់ ជាពិសេសចាប់តាំងពីកុមារភាព ដែលជាដំណាក់កាលនៃការលូតលាស់ធ្មេញ និងឆ្អឹង។
តើអ្នកសំយោគវីតាមីនDយ៉ាងដូចម្តេច?
វីតាមីនD អាចទៅចូលទៅក្នុងរាងកាយរបស់យើងតាមរយៈវិធីផ្សេងៗគ្នា៖
- តាមរយៈដំណើរការសំយោគ ដែលត្រូវបានផលិតដោយការប៉ះផ្ទាល់នឹងពន្លឺព្រះអាទិត្យ។ នេះគឺជាប្រភពសំខាន់។
- តាមរយៈការបរិភោគអាហារ មួយចំនួនដែលសំបូរទៅដោយសារធាតុចិញ្ចឹមនេះ។ វាជាប្រភពបន្ទាប់បន្សំនៃ វីតាមីនD បើប្រៀបធៀបទៅនឹងប្រភពខាងលើ។
ដូច្នេះ វាចាំបាច់ណាស់ក្នុងការត្រូវពន្លឺថ្ងៃ ជារៀងរាល់ថ្ងៃស្ថិតក្រោមការប្រុងប្រយ័ត្នមួយដ៏ច្បាស់លាស់។ ជៀសវាងពេលកណ្តាលថ្ងៃត្រង់ ប្រើវត្ថុការពារ និងជៀសវាងការប៉ះកំដៅថ្ងៃរយៈពេលយូរ ទាំងនេះគឺជាអនុសាសន៍មួយចំនួនដែលគួរឲ្យចាប់អារម្មណ៍ យកមកពិចារណា។ ជាការពិតណាស់នេះអនុវត្តចំពោះទារកដែលមានអាយុលើសពី ៦ ខែឡើងទៅ ដែលមុនអាយុនោះការប៉ះពាល់នឹងពន្លឺព្រះអាទិត្យគឺមិនធ្វើនោះទេ។
ក្នុងករណីខ្លះ ដូចជា ដោយសារទំលាប់នៃជីវិតប្រចាំថ្ងៃ ដោយទីតាំងដែលយើងរស់នៅ ក្នុងកាលៈទេសៈជាច្រើនវាមិនងាយស្រួលទេក្នុងការអនុវត្តន៍តាម។ នេះហើយជាមូលហេតុដែលចាំបាច់ទទួលទានប្រភេទត្រី ខៀវ បន្ថែមលើរបបអាហារ ដូចជាត្រីសាឌីន ត្រីខ ឬត្រីសាម៉ុង ទឹកដោះគោ ឬស៊ុតដែលផ្តល់នូវបរិមាណវីតាមីន D បានល្អ។
តើកុមារត្រូវការវីតាមីនD ចំនួនប៉ុន្មាន?
បរិមាណវីតាមីន D ប្រចាំថ្ងៃដែលត្រូវបានណែនាំ មានការប្រែប្រួលទៅតាមអាយុ។ នៅទ្វីបអ៊ឺរ៉ុបការណែនាំអោយទទួលទានសម្រាប់ទារកគឺ 7 µg (280 IU) ក្នុងមួយថ្ងៃនិង 10 µg (400 IU) សម្រាប់កុមារតូចៗ (អាយុ ពី 1-3 ឆ្នាំ) ។
ផលវិបាកនៃកង្វះវីតាមីន D ចំពោះកុមារ
កង្វះវីតាមីន D អាចនាំឲ្យមានបញ្ហាសុខភាពផ្សេងៗ។ ទូទៅគឺជម្ងឺឆ្អឹងខ្សោយ និងជំងឺពុកឆ្អឹង ប៉ុន្តែវាក៏អាចបណ្តាលឲ្យប្រកាច់ដោយសារតែជាតិកាល់ស្យូមក្នុងឈាមទាប ឬពិបាកដកដង្ហើម។ សូម្បីតែអង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ថា ឱនភាពរបស់វាទាក់ទងនឹងការកើនឡើងឱកាសនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី១ ទាំងនៅវ័យក្មេង។
តើអាចប្រើថ្នាំគ្រាប់វីតាមីនD បានឬអត់?
ចំពោះថ្នាំបំប៉ន EPA បានណែនាំ ឲ្យកុមារគួរទទួលថ្នាំគ្រាប់វីតាមីន D យ៉ាងហោចណាស់រហូតដល់ ១២ ខែក្នុងកម្រិត ៤០០ IU/ថ្ងៃ។ ចាប់ពីពេលនោះមក គ្រូពេទ្យផ្នែកកុមារភាគច្រើនបញ្ជាក់ថា ការធ្វើតាមការណែនាំនៃរបបអាហារគឺគ្រប់គ្រាន់ក្នុងស្ថានភាពធម្មតា។ តែក្នុងករណីដែល ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកចេញវេជ្ជបញ្ជាឲ្យបានច្បាស់លាស់ដោយហេតុផលអ្វីក៏ដោយអ្នកគួរតែផ្តល់វាដល់កូនអ្នក។
យើងសង្ឃឹមថាអត្ថបទនេះបានជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃ វីតាមីនD ចំពោះកុមារ។