វិធីវាស់សីតុណ្ហភាពរបស់ទារក
វិធីវាស់សីតុណ្ហភាពរបស់ទារក
គ្រុនក្តៅ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាទូទៅជាច្រើនផ្សេងទៀតដែលតែងតែត្រូវបានលើកយកមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតផ្នែកកុមារ។ វាជារោគសញ្ញាដែលបានផ្សារភ្ជាប់ជាមួយនឹងការបង្ករោគផ្សេងៗ ដូចនេះវាសំខាន់ណាស់ក្នុងការគ្រប់គ្រងវាអោយបានត្រឹមត្រូវ។
នៅក្នុងអត្ថបទនេះយើងនឹងប្រាប់អ្នកអំពីវិធីសាស្រ្តល្អៗបំផុតសម្រាប់វាស់កំដៅលើទារក ដែលរួមមានកន្លែងដែលសមស្របបំផុតដើម្បីវាស់សីតុណ្ហភាពរបស់ពួកគេ និងប្រភេទទែម៉ូម៉ែត្រដែលសាកសមបំផុតសម្រាប់កូនរបស់អ្នក។
តើកុមារមានជំងឺគ្រុនក្តៅនៅពេលណា?
សីតុណ្ហភាពរាងកាយជាធម្មតារបស់មនុស្ស មានចាប់ពី ៣៦.៥ អង្សាសេដល់ ៣៧.៥ អង្សាសេ។ លើសពីនេះទៅដល់ ៣៨ អង្សាសេ ត្រូវបានគេចាត់ទុកថាក្តៅខ្លួន ហើយនៅពេលដែលមានកំដៅលើសពីនេះ ត្រូវបានគេចាត់ទុកថាជាគ្រុនក្តៅ។
វិធីវាស់កំដៅទារក
មានវិធីសាស្រ្តជាច្រើនក្នុងការវាស់សីតុណ្ហភាពរាងកាយ
ប៉ុន្តែមិនមែនទាំងអស់សុទ្ធតែសមស្របនោះទេ
ជាពិសេសសម្រាប់ទារក។ វិធីដែលសមស្របសម្រាប់ទារកជាងគេគឺ៖
ក្លៀក
សមាគមន៍ថែទាំបឋមសម្រាប់កុមារនៃប្រទេសអេស្ប៉ាញ (AEPap) បានណែនាំឲ្យប្រើផ្នែកនេះនៃរាងកាយដើម្បីវាស់សីតុណ្ហភាពរាងកាយរបស់កុមារ។ ពួកគេបញ្ជាក់ថាវិធីសាស្ត្រនេះ ឆ្លើយតបទៅនឹងលក្ខខណ្ឌចាំបាច់សម្រាប់បញ្ហាដូចជា៖ ការលួងលោម សុវត្ថិភាព និងភាពជឿជាក់។ ដូច្នេះនៅពេលណាដែលអ្នកអាចធ្វើបាន យើងខ្ញុំសូមណែនាំឲ្យអ្នកវាស់សីតុណ្ហភាពកូនរបស់អ្នកតាមវិធីនេះ។
មាត់
ការដាក់ទែម៉ូម៉ែត្រចូលក្នុងមាត់ ជាពិសេសក្រោមអណ្តាតគឺជាវិធីមួយទៀតដើម្បីវាស់សីតុណ្ហភាពរបស់កូនអ្នក។ វាមានភាពសុក្រឹត្យណាស់ ប៉ុន្តែវាគួរតែអនុវត្តគ្រប់ពេលទេ ព្រោះវាទាមទារឲ្យមានកិច្ចសហការពីកុមារផងដែរ ដែលយើងបានដឹងស្រាប់ហើយថាពិបាកនឹងអាចទៅរួច។
ត្រចៀក
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការវាស់កំដៅយដោយប្រើកម្មរស្មីអ៊ីនហ្វ្រារ៉េដ បានធ្វើឲ្យគេអាចគណនាសីតុណ្ហភាពរាងកាយតាមត្រចៀក។ អត្ថប្រយោជន៍សំខាន់នៃវិធីសាស្រ្តនេះគឺល្បឿន និងភាពងាយស្រួលរបស់វាដែលលទ្ធផលនឹងបង្ហាញក្នុងរយៈពេលពីរទៅបីវិនាទី។ ទោះជាយ៉ាងណាក៏ដោយឧបករណ៍កម្មរស្មីអ៊ីនហ្វ្រារ៉េដែលមានលក់លើទីផ្សារ មានភាពសុក្រឹត្យតិចជាងទែម៉ូម៉ែត្រឌីជីថល។
ប្រសិនបើអ្នកប្រើវាអ្នកត្រូវយកមកពិចារណាថាជួរសីតុណ្ហាភាពដែលត្រូវបានទទួលយកជាធម្មតាជាមួយពួកគេគឺស្ថិតនៅចន្លោះ ៣៥,៨ អង្សាសេនិង ៣៨ អង្សាសេ។
វិធីដែលអ្នកមិនគួរប្រើដើម្បីកំដៅទារក
មានវិធីសាស្រ្តផ្សេងៗទៀតនៃការវាស់កំដៅទារកប៉ុន្តែដោយសារតែទំនុកចិត្តទាប ឬដោយសារអាចធ្វើអោយមានមានគ្រោះថ្នាក់ដោយផ្ទាល់ វិធីទាំងនោះនឹងមិនត្រូវបានណែនាំអោយប្រើទេ។
ទែម៉ូម៉ែត្រកែវមានផ្ទុកសារធាតុបារត
ទែម៉ូម៉ែត្រកែវភាគច្រើនមានផ្ទុកជាតិបារត ដែលជាសារធាតុពុល។ ទោះបីជាពួកគេត្រូវបានគេហាមឃាត់កាលពីប៉ុន្មានឆ្នាំមុនក៏ដោយ ក៏នៅតែមានប្រើខ្លះៗនៅតាមផ្ទះ។ បើដូច្នេះដំបូន្មានរបស់យើងខ្ញុំគឺយកវាទៅចោលកន្លែងនៅកន្លែងដែលមានសុវត្ថិភាព ហើយងាកមកប្រើទែម៉ូម៉ែត្រឌីជីថលវិញ។
តាមរន្ធគូថ
ទោះបីនេះជាវិធីដែលអាចទុកចិត្តបានក្នុងការវាស់សីតុណ្ហាភាពទារកក៏ដោយ ការប្រើវិធីនេះនៅក្នុងជីវិតប្រចាំថ្ងៃមិនត្រូវបានណែនាំទេ ព្រោះវាអាចពាក់ព័ន្ធនឹងហានិភ័យមួយចំនួននៅពេលដែលអនុវត្តដោយអ្នកដែលមិនមានជំនាញវិជ្ជាជីវៈ។
ដោយប្រើដៃស្ទាប
វាជារឿងធម្មតាទេដែលមានអារម្មណ៍ថាទារកក្តៅខ្លួន ដោយការដាក់ដៃរបស់អ្នកនៅលើថ្ងាសពួកគេប៉ុន្តែគួរតែប្រើទែម៉ូម៉ែត្រ ដើម្បីបញ្ជាក់អោយកាន់តែច្បាស់ និងដឹងពីកំរិតសីតុណ្ហភាពឲ្យបានសុក្រឹត្យជាងមុន។
ដោយប្រើក្បាលដោះជ័រមានភ្ជាប់ទែម៉ូម៉ែត្រ
គ្រូពេទ្យផ្នែកកុមារភាគច្រើនណែនាំមិនអោយប្រើប្រាស់រឧបករណ៍នេះទេ។ មូលហេតុគឺថាពួកគេមិនមានភាពសុក្រឹត្យតិចជាងទែម៉ូម៉ែត្រផ្សេងៗទៀត ដូច្នេះលទ្ធផលអាចត្រូវបានគេចាត់ទុកថាជាការប៉ាន់ស្មាន។
ជាមួយនឹងបន្ទះគ្រីស្តាល់រាវ
ឧបករណ៍នេះត្រូវបានគេស្គាល់ផងដែរថាជាទែម៉ូម៉ែត្របន្ទះ បន្ទះនេះនឹងផ្លាស់ប្តូរពណ៌អាស្រ័យលើសីតុណ្ហភាពរាងកាយ គឺងាយស្រួលប្រើណាស់ប៉ុន្តែខ្វះភាពសុក្រឹត្យ។
ខ្ញុំសង្ឃឹមថាលោកគិតថាអត្ថបទនេះបានផ្តល់ប្រយោជន៍អំពីវិធីវាស់សីតុណ្ហភាពរបស់ទារក។ ប្រសិនបើដូច្នេះ សូមកុំភ្លេចចែករំលែកវានៅលើបណ្តាញសង្គមរបស់អ្នកផង!