វិធីពង្រឹងប្រព័ន្ធភាពស៉ាំរបស់កុមារ
វិធីពង្រឹងប្រព័ន្ធភាពស៉ាំរបស់កុមារ
រដូវរងាអាចនឹងមកដល់ឆាប់ៗនេះ ក្នុងពេលដំណាលគ្នាការលេចចេញនៃជំងឺផ្តាសាយគួរឲ្យខ្លាច ដែលមានទំនោរបង្កើតផលប៉ះពាល់ ជាពិសេសទៅលើសមាជិកក្មេងជាងគេបំផុតនៃផ្ទះ។
ទាំងនោះជាមូលហេតុដែលពួកយើងសម្រេចចិត្តថានឹងនិយាយ អំពីវិធីពង្រឹងប្រព័ន្ធភាពស៉ាំកុមារ តាមបែបធម្មជាតិ ដែលអាចអោយអ្នករៀបចំខ្លួនបានរួចរាល់ ដើម្បីអាចប្រឈមមុខនឹងរដូវត្រជាក់ប្រចាំឆ្នាំបាន។
របបអាហារ និងប្រព័ន្ធភាពស៊ាំ គឺជាទំនាក់ទំនងមួយដែលមិនអាចខ្វះបាន
របបអាហារមានតុល្យភាព និងមានសព្វមុខ ក៏ដូចជាការទទួលទានជាប្រចាំនូវសារធាតុចិញ្ចឹមជាក់លាក់មួយចំនួន អាចជួយការពារខ្លួនរបស់យើងឲ្យមានដំណើរការបានត្រឹមត្រូវ។ វាចាំបាច់ណាស់ក្នុងការយកចិត្តទុកដាក់លើរបបអាហាររបស់កូនៗ របស់យើងប្រសិនបើយើងចង់ឲ្យពួកគេធំធាត់ឡើងជាមួយនឹងប្រព័ន្ធភាពស៊ាំរឹងមាំ និងរៀបចំបានល្អ។
របបអាហារល្អបំផុតសម្រាប់ប្រព័ន្ធភាពស៉ាំរាងកាយ
ជាទូទៅ យើងអាចនិយាយបានថា របបអាហារមេឌីទែរ៉ាណេ គឺជារបបអាហារដែលពេញលេញ និងអំណោយផលដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។
ការទទួលទានបន្លែ ផ្លែឈើ សណ្តែកគ្រប់ប្រភេទ Cereals និងគ្រាប់ធញ្ញជាតិ រួមផ្សំនឹងការទទួលជាតិប្រូតេអ៊ីនដែលភាគច្រើនបានមកពីសាច់ពណ៌ស (ដូចជា សាច់មាន់ និងសាច់ទន្សាយ) ឬត្រីពណ៌ខៀវ (ដូចជាត្រី Anchovy ឬត្រីសាឌីន) គឺជាកត្តាដ៏សំខាន់សម្រាប់របបអាហារដែលមានតុល្យភាព និងសព្វមុខ។
ក្នុងនោះគែក៏បានបង្ហាញផងដែរថា វីតាមីនសេ ដែលមានច្រើននៅក្នុងផ្លែក្រូច ផ្លែគីវី ឬប្រភេទបន្លែស្ពៃក្តោបក្នុងចំណោមអាហារជាច្រើនទៀតបានរួមចំណែកដល់ការពង្រឹងរបាំងធម្មជាតិប្រឆាំងនឹងការបង្ករោគផ្សេងៗ។
សមាគមន៍អន្តរជាតិស្តីអំពីកង្វះអាហារូបត្ថម្ភ ក៏បានថ្លែងសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការទទួលទានបន្លែ ផ្លែឈើ ដោយសារតែតួនាទីរបស់អង់ទីអុកស៊ីដង់របស់ពួកគេក្នុងការជួយពង្រឹងភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើង។
តួនាទីនៃការបំបៅកូនដោយទឹកដោះម្តាយ
មានភស្តុតាងវិទ្យាសាស្ត្របានបង្ហាញផងដែរអំពី សារៈសំខាន់នៃ ការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីអភិវឌ្ឍប្រព័ន្ធភាព ស៊ាំរបស់ទារក ហើយក៏បានដើរតួជាជំរើសមួយរហូតដល់ទារកលូតលាស់បានពេញលេញ។
ដូច្នេះលើសពីការផ្តល់សារធាតុចិញ្ចឹម ទឹកដោះម្តាយក៏បានបង្កើតនូវការការពារបានយ៉ាងល្អសម្រាប់ទារក ព្រោះសំបូរទៅដោយសារធាតុ immunoglobulins ឬ lactoferrin ក្នុងចំណោមកត្តាភាពស៊ាំផ្សេងៗទៀត។ នេះជាមូលហេតុដែលការបំបៅកូនដោយទឹកដោះម្តាយគឺជាការផ្តល់អាហារល្អបំផុតសម្រាប់ទារក។
ការការពារ និងការពិសោធន៏ភស្តុតាងវិទ្យាសាស្ត្រ
ប្រូបាយអូទិច (Probiotics) គឺជាអតិសុខុមប្រាណមានជីវិត ដែលលេចឡើងបន្ទាប់ពីការរលាយនៃអាហារ ហើយនៅពេលទទួលទានក្នុងបរិមាណសមស្រប ដែលជាផ្នែកមួយនៃអាហារ ពួកគេនឹងផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនដល់អ្នកទទួលទាន
ឧទាហរណ៏ខ្លះៗនៃប្រភេទប្រូបាយអូទិច (Probiotics) គឺមាននៅក្នុង៖ យ៉ាអួ, ទឹកដោះគោជូ (kefir), គីមឈី, សសៃស្ពៃក្តោបជ្រក់ ឬប្រភេទបន្លែត្រាំមួយចំនួន។
វីតាមីន D3 ដែលជាកត្តារំញោចប្រព័ន្ធភាពស៊ាំមួយផ្សេងទៀត
ចាប់តាំងពីឆ្នាំ១៩៨០ គេបានដឹងថា វីតាមីនដេ៣ មាននាទីលើសពីតួនាទីផ្សេងទៀតដែលមានស្រាប់នោះគឺទាក់ទងនឹងមុខងាររបស់វានៅក្នុងការសំយោគសារធាតុកាល់ស្យូម ដែលតួនាទីជាមូលដ្ឋាននៅក្នុងដំណើរជាទូទៅនៃការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើង។
នោះហើយជាមូលហេតុដែលអ្នកគួររក្សាកម្រិតនៃសារធាតុ cholecalciferol (វីតាមីន D3) ឲ្យបានគ្រប់គ្រាន់នៅក្នុងខ្លួនរបស់យើង ដែលក្លាយជារឿងចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៉ាំរបស់កុមារ។
យើងខ្ញុំសង្ឃឹមថាអ្នកនឹងបានរីករាយជាមួយ ការណែនាំរបស់យើងអំពីវិធីពង្រឹងប្រព័ន្ធភាពស៉ាំកុមារ! ចូរចងចាំថានៅលើគេហទំព័ររបស់យើងខ្ញុំ អ្នកអាចរកឃើញព័ត៌មានពាក់ព័ន្ធផ្សេងៗច្រើនទៀត។ យើងខ្ញុំគិតថាអ្នកច្បាស់ជានឹងចាប់អារម្មណ៍!