វិធីងាយៗ ៥ ប្រភេទ ដើម្បីព្យាបាលការតឹងច្រមុះរបស់កូនអ្នក

វិធីងាយៗ ៥ ប្រភេទ ដើម្បីព្យាបាលការតឹងច្រមុះរបស់កូនអ្នក

ការតឹងច្រមុះ គឺជារោគសញ្ញាមួយ ក្នុងចំណោមរោគសញ្ញាទូទៅ ដែលទារកទើបនឹងកើតអាចទទួលរង ដូច្នេះយើងចង់ចែករំលែកអត្ថបទនេះជាមួយអ្នក ដើម្បីជួយអោយអ្នកក្នុងការសំអាតច្រមុះដែលកំពុងតែតឹងរបស់ទារក។

យើងចង់បញ្ជាក់ថា ការតឹងច្រមុះ គ្រាន់តែជារោគសញ្ញាប៉ុណ្ណោះ។ ក្នុងករណីភាគច្រើនវាអាចបណ្តាលមកពី ការឆ្លងវីរុស ឬអាឡែរហ្សី ដែលត្រូវតែកំណត់ និងព្យាបាលដោយគ្រូពេទ្យផ្នែកកុមារ។

ដូច្នេះ វិធីព្យាបាលមានដូចខាងក្រោមនេះ ដែលអាចជួយអោយអ្នកមានធូរស្បើយពីរោគសញ្ញា ខណៈពេលដែលជំងឺកំពុងត្រូវបានព្យាបាល។

តើចាំបាច់ត្រូវលាងច្រមុះដែលកំពុងតែតឹង របស់កូនអ្នកឬទេ?

ការតឹងច្រមុះ មិនមែនជារោគសញ្ញាដែលអ្នកគួរយកចិត្តទុកដាក់ខ្លាំងពេកទេ។ ទោះយ៉ាងណាក៏ដោយ ក៏វាអាចធ្វើឲ្យមានការខកចិត្ត និងមិនសប្បាយចិត្ត ទាំងទារក និងអ្នកជា ម្តាយនិងឪពុក។

ក្រៅពីនេះការដកដង្ហើមតាមមាត់ក្នុងរយៈពេលយូរ  អាចបណ្តាលឲ្យឈឺបំពង់ក ឬឆ្លងរោគក្នុងករណីខ្លះ។ ដូច្នេះដំបូន្មានរបស់អ្នកជំនាញគឺត្រូវព្យាយាមកែខៃបញ្ហានេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

តើអ្នកអាចធ្វើវាតាមរបៀបណាខ្លះ? នេះគឺជាជំរើសមួយចំនួន ដើម្បីជួយអ្នកក្នុងការបំបាត់ការតឹងច្រមុះរបស់កូនអ្នក ប៉ុន្តែក្នុងករណីណាក៏ដោយសូមចាំថាដំបូន្មានរបស់យើងខ្ញុំ គឺអ្នកគួរតែពិគ្រោះជាមួយគ្រូ ពេទ្យផ្នែកកុមារជានិច្ច មុនពេលធ្វើការបន្ធូរការតឹងរបស់ទារក ជាមួយនឹងជំរើសខាងក្រោមនេះ។

វិធី ៥ មុខដើម្បីព្យាបាលការតឹងច្រមុះរបស់កូនអ្នក

សេរ៉ូមប្រៃ

ជាដំណោះស្រាយដ៏មានប្រសិទ្ធិភាព ដើម្បីឲ្យកូនរបស់អ្នកបញ្ចេញទឹករំអិលនៃភ្នាស់ច្រមុះរបស់ពួកគេ ដោយបន្សល់រន្ធច្រមុះមួយដែលស្អាតល្អ។ សូមយកចិត្តទុកដាក់ជាពិសេសចំពោះការណែនាំរបស់គ្រូពេទ្យផ្នែកកុមារ ប្រសិនបើអ្នកជ្រើសរើសវិធីនេះ ព្រោះថាជម្រើសខ្លះមានប្រើផលិតផលដែលមិនសមស្របសម្រាប់ទារក។

ការឆ្ពុង

ការឆ្ពុង គឺជាដំណោះស្រាយមួយដែលមានប្រសិទ្ធភាពបំផុតចំពោះការតឹងច្រមុះ។ ការបើកទឹកក្តៅ និងបិទទ្វារបន្ទប់ទឹក និងបង្អួចបង្កើតជាសូណាមួយប្រភេទដែលនឹងជួយឲ្យកូនអ្នកដកដង្ហើមបានស្រួល។

ឧបករណ៍បំលែងសំណើម

វិធីមួយទៀតក្នុងការប្រើចំហាយទឹកដើម្បីបំបាត់អការៈតឹងច្រមុះរបស់កូនអ្នក គឺប្រើឧបករណ៍បំលែងសំណើមអគ្គិសនី។ ឧបករណ៍ទាំងនេះបង្វែរទឹកទៅជាចំហាយទឹក ធ្វើឲ្យខ្យល់មានសំណើម។

ញ៉ាំទឹកអោយបានច្រើន

ព្យាយាមធ្វើឲ្យកូនអ្នក មានជាតិទឹកគ្រប់គ្រាន់គ្រប់ពេល។ ប្រសិនបើអ្នកធ្វើបែបនេះភ្នាស់រំអិលរបស់ពួកគេនឹងកាន់តែរាវ ហើយពួកគេនឹងអាចបាត់តឹងច្រមុះបានយ៉ាងងាយ។

ជាមួយគ្នានេះដែរគ្រូពេទ្យកុមារ និងអ្នកជំនាញខាងរោគសួត ដូចជា វេជ្ជបណ្ឌិត Julian Alvarado បានលើកឡើងអំពីសារៈសំខាន់នៃ ការទុកកូនរបស់អ្នកអោយឆ្ងាយពីកង្ហារ ម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនកម្តៅ ក៏ដូចជាដាក់ទារកអោយអង្គុយ ជំនួសឲ្យការគេងឲ្យបានយូរតាមដែលអាចធ្វើទៅបាន។

បញ្ហាមួយទៀត ដែលអ្នកជំនាញថែទាំសុខភាពបារម្ភគឺ ថាប្រេងរឹតម្យ៉ាងដែលមានឈ្មោះ Vicks VapoRub ដែលជាផលិតផលដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយដើម្បីព្យាបាលការតឹងច្រមុះ តែវាមិនមានសុវត្ថិភាពសម្រាប់កុមារអាយុក្រោម ២ ឆ្នាំទេ។

កំណត់សម្គាល់សំខាន់៖ គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន០៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ។ អនុលោមតាមអនុក្រឹត្យលេខ ១៣៣ ។ បិទ