តើលាមកទារកគួរមានរាងដូចម្តេចខ្លះ នៅតាមកាលៈទេសៈផ្សេងៗគ្នា?

តើលាមកទារកគួរមានរាងដូចម្តេចខ្លះ នៅតាមកាលៈទេសៈផ្សេងៗគ្នា?

តើអ្នកកំពុងចង់ដឹងពីរបៀប ដែលអាចអោយអ្នកដឹងថាតើលាមកទារកមានសភាពធម្មតាដែរឬទេ? តើវាជារឿងធម្មតាទេដែលកូនខ្ញុំជុះច្រើនពេក ឬតិចពេក? ទាំងនេះគឺជាសំណួរជាទូទៅសម្រាប់ឪពុកម្តាយលើកដំបូង ដោយក្នុងអំឡុងពេល ១២ ខែដំបូងៗ នៃបទពិសោធន៍នៃជីវិតរបស់ទារក ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងរបបអាហារ អាចធ្វើឲ្យលាមករបស់ពួកគេមានសភាពខុសគ្នា។

នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអ្នកនូវពណ៌ទូទៅដែលតែងតែជួបប្រទះ នៅក្នុងលាមករបស់ទារកទើបនឹងកើត ក៏ដូចជាស្ថានភាពដែលខុសប្រក្រតី ហើយដែលយើងខ្ញុំនឹងណែនាំអ្នកឲ្យជូនដំណឹងដល់គ្រូពេទ្យផ្នែកកុមាររបស់អ្នក។

តើកូនខ្ញុំត្រូវជុះប៉ុន្មានដងក្នុងមួយថ្ងៃ?

តើទារកជុះញឹកញាប់ប៉ុណ្ណា? វាអាចមានលក្ខណៈប្រែប្រួល និងពិបាកកំណត់បរិមាណណាស់។ កុមារម្នាក់ៗមានពិភពលោកមួយ ដែលមានកាលៈទេសៈផ្ទាល់ខ្លួននិងចង្វាក់ពោះវៀនផ្ទាល់ខ្លួនរបស់ពួកគេ។

ក្រៅពីនេះ ការរំលាយអាហាររបស់ពួកគេ កំពុងផ្លាស់ប្តូរពីមួយខែទៅមួយខែ ដូច្នេះអ្វីដែលសភាពធម្មតានៃក្នុងទារកទើបនឹងកើត មិនដូចគ្នាទៅនឹងទារកផ្សេងទៀតដែលមានអាយុច្រើនខែនោះទេ។

តើលាមកទារកមានពណ៌អ្វី?

វាអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើល ប្រសិនបើអ្នកជាឪពុកម្តាយថ្មីថ្មោង ប៉ុន្តែលាមកទារក អាចមានពណ៌ និងទម្រង់ផ្សេងៗជាច្រើន។ នេះជាឧទាហរណ៍ខ្លះៗ៖

  • អាចម៏ព្រៃ គឺជាលាមកដំបូងបង្អស់របស់ទារក ហើយជាធម្មតាវាមានពណ៌ក្រម៉ៅជាំ។ ជាធម្មតាវាត្រូវបានបញ្ចេញចេញចោល ក្នុងរយៈពេល ៤៨ ម៉ោងដំបូងបន្ទាប់ពីចាប់កំណើត ហើយមានដាននៃទឹកភ្លោះ និងសារធាតុផ្សេងទៀតដែលទារកទទួលទានចូលនៅពេលបង្ករកំណើត។
  • លាមកបន្ទាប់របស់ទារក ជាធម្មតាមានពណ៌លឿងលាយបៃតង ក្នុងរយៈពេលខ្លី។
  • ពណ៌លឿងស្រាល គឺជាពណ៌ទូទៅ ដរាបណាការបំបៅកូនដោយទឹកដោះម្តាយគឺជាការគាំទ្រជីវិតតែមួយគត់សម្រាប់ទារក នៅពេលខ្លះវាក៏អាចនឹងមានពណ៌ត្នោត និង/ឬ បៃតង។ ចំណុចមួយទៀត គឺថាពួកគេច្រើនតែបាញ់ចេញមក ពោលគឺពួកគេជុះចេញមកភ្លាមៗនិងយ៉ាងស្ងាត់។ ទាក់ទងនឹងការជុះញឹកញាប់វិញ វាគឺជារឿងធម្មតាទេដែលកូនរបស់អ្នកជុះញឹកញាប់ (សូម្បីតែក្រោយពេលបំបៅរាល់ដង) ក៏ដោយ ព្រោះពោះវៀនរបស់ពួកគេបានប្តូរពីការសំរាករដោយប្រែខ្លូនអោយមានដំណើរការ ហើយមានប្រតិកម្មទៅនឹងអាហារនៅពេលនេះ ដោយបង្កើតចលនាពោះវៀនដែលសាកសមជាចលនាពោះវៀនពិតៗ។
  • ប្រសិនបើកូនរបស់អ្នកញ៉ាំអាហារបំប៉នទឹកដោះគោ លាមករបស់ពួកគេអាចមានពណ៌លឿងដិតជាងមុន។ ដូចគ្នានេះផងដែរ លាមកនោះនឹងមានសភាពរឹងជាងមុនបន្តិច ហើយភាពញឹកញាប់នៃចលនាពោះវៀនមានតិចជាងមុនបន្តិច។

គ្មានអ្វីដែលគួរធ្វើអោយអ្នកភ្ញាក់ផ្អើលនោះទេ គ្រប់យ៉ាងគឺស្ថិតនៅកម្រិតធម្មតានៃការរីកលូតលាស់របស់ទារក។

ស្ថានភាពខ្លះ ដែលអ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យកុមារ

ដូចដែលអ្នកបានឃើញហើយ លាមករបស់កូនអ្នកអាចនឹងផ្លាស់ប្តូរច្រើនពណ៌ និងច្រើនទំរង់ ក្នុងឆ្នាំដំបូងៗនៃជីវិតរបស់ពួកគេ។ នេះមិនមែនជាអ្វីដែលអ្នកគួរព្រួយបារម្ភជាប្រចាំនោះទេ។

ទោះយ៉ាងណាក៏ដោយ មានកាលៈទេសៈជាក់លាក់មួយចំនួន ដែលអ្នកគួរយកចិត្តទុកទៅជួបគ្រូពេទ្យផ្នែកកុមារ ដើម្បីអាចឲ្យពួកគេអាចកំណត់ថា តើនេះជារឿងធម្មតា ឬទារកគួរទទួលការព្យាបាលណាមួយ។

ទាំងនេះគឺជាឧទាហរណ៍មួយចំនួន:

  • បើលាមកមានពណ៌ក្រហម
  • បើលាមកមានពណ៌
  • ប្រសិនបើចលនាពោះវៀនចាប់ផ្តើមប្រែជាមិនសូវដំណើរការ និងប្រែជារឹង
  • ប្រសិនបើចលនាពោះវៀនរបស់អ្នកចាប់ផ្តើមភ្លាមៗប្រែជាដំណើរការច្រើនពេក និងមានសភាពរាវ ឬប្រហាក់ប្រហែល។

យើងសង្ឃឹមថាអត្ថបទនេះអំពីលាមកទារកនេះ មានប្រយោជន៍ និងជួយអ្នកឲ្យមានភាពធូរស្រាលក្នុងចិត្ត។ យើងខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកបន្តត្រួតពិនិត្យអត្ថបទផ្សេងៗនៃក្លឹបគ្រួសារ Neolact របស់យើងខ្ញុំ អ្នកប្រាកដជាអាចរកឃើញអត្ថបទជាច្រើនដែលគួរអោយចាប់អារម្មណ៍!

កំណត់សម្គាល់សំខាន់៖ គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន០៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ។ អនុលោមតាមអនុក្រឹត្យលេខ ១៣៣ ។ បិទ