តើធ្វើដូចម្តេចទើបដឹងថាកូនខ្ញុំឃ្លាន?
តើធ្វើដូចម្តេចទើបដឹងថាកូនខ្ញុំឃ្លាន?
ការផ្តល់ចំណីអាហារ គឺជាបញ្ហាជាមូលដ្ឋានមួយសម្រាប់ការរីកលូតលាស់របស់ទារក ដូច្នេះហើយវាជារឿងដ៏ឈឺក្បាលមួយសម្រាប់ឪពុកម្តាយ ដែលត្រូវប្រឈមមុខនឹងការមើលថែទាំកូន។ ដូច្នេះ ប្រសិនអ្នកតែងមានការព្រួយបារម្ភពីរឿងនេះ សូមកុំបារម្ភអីព្រោះនេះជារឿងធម្មតាប៉ុណ្ណោះ!
ក្នុងអំឡុងពេលបំបៅកូនដោយទឹកដោះម្តាយ ការព្រួយបារម្ភជាទូទៅមួយគឺថា តើទារកឃ្លានឬអត់? វាជារឿងសមហេតុផលដែលថា ការគ្រប់គ្រងបរិមាណទឹកដោះ ដែលអ្នកបំបៅមិនមែនជាការងាយស្រួលទេ តែយ៉ាងហោចណាស់ក៏មិនច្រើនដូចពេលដែលអ្នកបៅទឹកដោះគោដល់កូនអ្នកដែរ។
រឿងដំបូងដែលយើងខ្ញុំចង់ប្រាប់អ្នកគឺ ត្រូវតាំងចិត្តអោយស្ងប់ នេះមិនមែនជារឿងដែលគួរធ្វើឲ្យអ្នកព្រួយបារម្ភគ្រប់ពេលនោះទេ ដរាបណាកូនរបស់អ្នកកំពុងធំធាត់ និងរីកលូតលាស់ធម្មតា ការបំបៅរបស់អ្នក គឺត្រឹមត្រូវ និងគ្រប់គ្រាន់។
ទោះយ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយមន្ទិល យើងខ្ញុំសូមចែករំលែកចំនុចគន្លឹះមួយចំនួន ដើម្បីអាចឲ្យអ្នក ប្រាកដថាកូនរបស់អ្នកមិនឃ្លាន។
សញ្ញាដើម្បីដឹងថា តើទារករបស់ខ្ញុំឃ្លានឬអត់
ការរីកធំធាត់
ដូចដែលយើងខ្ញុំបានលើកឡើងរួចមកហើយ រឿងនេះគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាង។ ប្រសិនបើក្នុងអំឡុងពេលអ្នកទៅជួបគ្រូពេទ្យផ្នែកកុមារ ហើយគាត់បានប្រាប់ថា គ្រប់យ៉ាងដំណើរការទៅបានយ៉ាងល្អ ទារករបស់អ្នកកំពុងវិវឌ្ឍន៍ជាធម្មតា គោលការណ៍ណែនាំផ្សេងទៀតនឹងមិនគួរត្រូវយកចិត្តទុកដាក់ពេកនោះទេ។
គ្រាន់តែត្រូវចងចាំថា កំរិតលូតលាស់ត្រូវបានគណនាជាមធ្យម ដែលមានន័យថា មានទារកស្ថិតនៅកំរិតខាងលើ និងខាងក្រោមកំរិតគណនានេះ។ អ្វីដែលសំខាន់នោះគឺថាកូនរបស់អ្នកលូតលាស់ជាប្រចាំ មិនមែនក្នុងអត្រាប្រហាក់ប្រហែលនឹងបងប្អូនជីដូនមួយរបស់គាត់ ឬទារកផ្សេងទៀតដែលនៅជុំវិញអ្នកនោះទេ។
ការស្រែកយំ
ទារកដែលញ៉ាំឆ្អែត ជាធម្មតាមានសភាពស្ងប់ស្ងាត់ ហើយជាទូទៅសម្រាប់ពួកគេ ដែលនឹងគេងលក់បន្ទាប់ពីការបំបៅ។ ដូច្នេះ ប្រសិនបើទារកនៅតែស្រែកយំ នោះគេប្រហែលជានៅតែឃ្លាន។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើទារកកំពុងយំ អ្នកចាប់ផ្តើមបំបៅគេហើយ តែគេបដិសេធ វារឿងធម្មតាបំផុត ដែលមានន័យថាកូនរបស់អ្នកមិនឃ្លាន ដូច្នេះមូលហេតុនៃការមិនសប្បាយចិត្តរបស់គេនេះគឺជារឿងផ្សេង។
ការបង្ហាញកាយវិការ
ចំនុចមួយផ្សេងទៀតដែលអាចប្រើដើម្បីវាយតម្លៃថាតើ ទារករបស់អ្នកឆ្អែតគ្រប់គ្រាន់នោះ គឺជាចង្វាក់នៃចលនាពោះវៀនរបស់គេ។ ប្រសិនបើគេបន្ទោបង់ច្រើនដងក្នុងមួយថ្ងៃ នោះអាចមានន័យថាគេមិនមែនជាទារកដែលឃ្លានគ្រប់ពេលនោះទេ។ ព្យាយាមគ្រប់គ្រងចង្វាក់នៃការបន្ទោបង់លាមករបស់ពួកគេ ដើម្បីឲ្យប្រាកដថាពួកគេស្ថិតនៅក្នុងកម្រិតធម្មតា។
សភាវគតិ
ប្រសិនបើអ្នកត្រូវបង្កើតឋានានុក្រមរវាងសញ្ញា អ្នកគួរតែយកចិត្តទុកដាក់នៅពេលទារកឃ្លាន សភាវគតិមាតាគួរតែស្ថិតនៅលំដាប់ទីពីរ។ ស្តាប់តាមវិចារណញាណរបស់អ្នក នោះអ្នកកម្រនឹងបរាជ័យណាស់។
យើងខ្ញុំសង្ឃឹមថាអត្ថបទស្តីពី វិធីសំគាល់អការៈនៃទារកកំពុងឃ្លាន បានជួយអ្នកឲ្យកំណត់សញ្ញានៅពេលទារកឆ្អែតហើយនៅពេលពួកគេឃ្លាន។ ប្រសិនបើនេះជាបញ្ហាដែលអ្នកបានជួប យើងសូមណែនាំអ្នកឲ្យអានអត្ថបទមួយនេះដែលស្តីអំពី ការបន្តរបំបៅកូនក្រោយអាយុ ៦ ខែ។ សូមកុំខកខាន!
Neolact ចង់ក្លាយជាអ្នកគាំទ្រមួយតាមអ្វីដែលយើងអាចធ្វើបាន យើងខ្ញុំចង់ជួយអ្នកឲ្យរីករាយក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យនៃភាពជាម្តាយ។ ចូរចងចាំជារៀងរាល់ថ្ងៃ៖ ភាពមន្ទិលសង្ស័យគឺជារឿងធម្មតាបំផុតនៅលើពិភពលោក!