តើទារកចាប់ផ្តើមដើរនៅពេលណា? គ្រប់យ៉ាងដែលអ្នកគួរដឹងអំពីជំហានដំបូងរបស់ទារក
តើទារកចាប់ផ្តើមដើរនៅពេលណា? សម្លឹងមើលការបោះជំហានដំបូងរបស់កូន គឺជាពេលវេលាដ៏ស្រស់ស្អាត និង តែងទន្ទឹងរង់ចាំ សម្រាប់ភាពជាម្តាយ ឬឪពុក។
នៅក្នុងអត្ថបទនេះយើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទូទៅអំពីដំណើរការនេះ៖ រាប់តាំងពីអាយុជាទូទៅ រហូតចាប់ការផ្តើមបោះជំហានដើរ រហូតដល់ពេល ដែលអ្នកគួរតែទៅជួបពេទ្យផ្នែកកុមារដើម្បីប្រាកដថាគ្រប់យ៉ាងកំពុងអភិវឌ្ឍបានត្រឹមត្រូវ។
តើកុមារចាប់ផ្តើមចេះវារនៅអាយុប៉ុន្មាន?
ជាធម្មតាទារកចាប់ផ្តើមចេះវារនៅអាយុ ៨ខែ ប៉ុន្តែអាចរហូតដល់អាយុ ១០ខែ ទើបគេចេះវារបានជាធម្មតា។
សូមចងចាំថាការចេះវារ គឺជាដំណាក់កាលធម្មតា នៃការលូតលាស់របស់ទារក តែក៏មិនមែនជារឿងចម្លែកដែរសម្រាប់កុមារ ដែលមានសុខភាពល្អហើយមានការវិវឌ្ឍន៍ចិត្តសាស្ត្រតាមអាយុ តែមិនអាចចេះវារបាន។
រឿងនេះនឹងគួរតែស្ថិតនៅក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យផ្នែកកុមាររបស់អ្នកផងដែល ក្នុងនោះអ្នកជំនាញអាចវាយតម្លៃថា តើការពិតដែលថាកុមារមិនចេះវារ បណ្តាលមកពីភាពមិនប្រក្រតីណាមួយ ប៉ុន្តែជាទូទៅមិនមែនជាបុព្វហេតុដែលគួរឲ្យព្រួយបារម្ភនោះទេ។
តើទារកចាប់ផ្តើមចេះដើរនៅពេលណា?
ដូចគ្រូពេទ្យផ្នែកកុមារ Lucia Galan និយាយថា ជាធម្មតាកុមារចាប់ផ្តើមចេះដើរនៅចន្លោះពីអាយុ ១២ ទៅ ១៥ ខែ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងចម្លែកទេដែលឃើញទារកដែលពន្យារពេលក្នុងការបោះជំហានដំបូងរហូតដល់អាយុ ១៨ខែ។
ពេលណាដែលត្រូវព្រួយបារម្ភ ប្រសិនបើទារកមិនទាន់ដើរ?
តើខ្ញុំគួរព្រួយបារម្ភទេ ប្រសិនបើកូនរបស់ខ្ញុំមានអាយុ២ឆ្នាំហើយ តែនៅមិនទាន់ចេះដើរ? ដូចដែលយើងបានឃើញនៅក្នុងផ្នែកខាងលើ ជាធម្មតា គឺថាព្រឹត្តិការណ៍ដ៏សំខាន់នេះនៅក្នុងជីវិតរបស់កូនអ្នកមិនចំណាយពេលលើសពី ១៨ ខែឡើយ។
ក្នុងករណីខ្លះ ដោយរឿងដែលត្រូវធ្វើគឺទុកនាទីអោយគ្រូពេទ្យប្រចាំគ្រួសារវាយតម្លៃថា តើការវិវឌ្ឍន៍ផ្នែកចិត្តសាស្ត្ររបស់កុមារមានលក្ខណៈធម្មតាឬអត់។ ហេតុផលនៃការពន្យាពេល អាចមានភាពខុសប្លែកៗពីគ្នា ហើយមានតែអ្នកជំនាញទេ ជាពិសេសអ្នកដែលបានព្យាបាលកុមារតាំងពីកំណើត ទើបអាចវាយតម្លៃពួកគេបានពេញលេញ។
យើងសូមណែនាំឲ្យអ្នក រក្សាភាពអារម្មណ៍អោយហ្នឹងនរ ហើយធ្វើតាមការណែនាំរបស់គ្រូពេទ្យផ្នែកកុមារ។ មិនថាជំហានដំបូងរបស់ពួកគេឆាប់ ឬយឺតទេ ចូរកុំមានការបារម្ភច្រើន អ្វីដែលសំខាន់បំផុតនោះគឺ ពួកគេនឹងនៅវិវឌ្ឍន៍ទៅមុខតាមបែបរបស់គេ ហើយអ្នកនឹងនៅជាមួយគេ ដើម្បីជួយដល់គេ សូមរីករាយជាមួយពេលវេលាមួយនេះ!