តើកូនខ្ញុំអាចនឹងកើតនៅពេលណា? គណនាកាលបរិច្ឆេទប្រហាក់ប្រហែលនៃថ្ងៃសម្រាលបុត្រ
តើកូនខ្ញុំអាចនឹងកើតនៅពេលណា? គណនាកាលបរិច្ឆេទប្រហាក់ប្រហែលនៃថ្ងៃសម្រាលបុត្រ
តើកូនខ្ញុំអាចនឹងកើតនៅពេលណា? នៅអំឡុងពេលមានផ្ទៃពោះ វាជារឿងធម្មតាទេដែលការមិនប្រាកដចិត្តបានកើនឡើង ហើយបំណងប្រាថ្នាចង់អោយមានថ្ងៃនោះឆាប់ៗ ដែលមនុស្សជាច្រើនកំណត់ថាជាថ្ងៃដែលមានសុភមង្គលបំផុតក្នុងជីវិត។ វាក៏ជារឿងធម្មតាដែរដែលអ្នកអាចនឹងមានអារម្មណ៍ភ័យ និងមិនប្រាកដប្រជា ព្រោះការសម្រាលកូនគឺជាពេលវេលាដែលបង្កការថប់បារម្ភដល់ស្ត្រីមានផ្ទៃពោះភាគច្រើន កុំបារម្ភអ្នកនឹងបានដឹងថាតើអ្វីៗនឹងទៅជាយ៉ាងណា។
យើងដឹងថាអ្នកចង់រៀបចំអ្វីៗគ្រប់យ៉ាងឲ្យបានល្អិតល្អន់ហើយច្បាស់លាស់ ដូចនេះអ្នកប្រាកដជាចង់សាកល្បង គណនាកាលបរិច្ឆេទប្រហាក់ប្រហែលនៃថ្ងៃសម្រាលបុត្រ។
នៅក្នុងអត្ថបទនេះយើងនឹងផ្តល់ឲ្យអ្នកនូវឧបករណ៍ចាំបាច់ផ្សេងៗ ដើម្បីប៉ាន់ស្មានដោយខ្លួនឯងបាន តែត្រូវដឹងថានេះមិនមែនជាគណិតវិទ្យាទេ។
គណនាថ្ងៃសម្រាលរបស់អ្នក
វិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតក្នុងការគណនាកាលបរិច្ឆេទនៃថ្ងៃសម្រាលបុត្រ គឺតាមក្បួនរបស់ណាហ្គីឡេ(Naegele’s rule) ដែលត្រូវបានហៅដូចនេះដោយសារតែគ្រូពេទ្យឯកទេសខាងសម្ភពអាឡឺម៉ង់ដែលបានបង្កើតវាឡើង។
គឺជាការគណនាដ៏សាមញ្ញបំផុត៖ ពីកាលបរិច្ឆេទនៃការមករដូវចុងក្រោយ បន្ថែមប្រាំពីរថ្ងៃ ដកបីខែចេញ ហើយចុងក្រោយបន្ថែមមួយឆ្នាំពីលើ។ ដូច្នេះប្រសិនបើអ្នកមានរដូវចុងក្រោយរបស់អ្នកនៅថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ អ្នកនឹងអាចមានកាលបរិច្ឆេទប្រហាក់ប្រហែលនៃថ្ងៃសម្រាលបុត្រ គឺនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០។
ជាការពិត នេះមិនមែនជារូបមន្តល្អឥតខ្ចោះទេ វានៅមានអថេរជាច្រើនដែលមិនត្រូវបានគេពិចារណា ប៉ុន្តែវាអនុញ្ញាត្តិឲ្យការប៉ាន់ស្មានមួយ ដែលអាចនឹងត្រឹមត្រូវក្នុងករណីភាគច្រើន។
ប្រសិនបើអ្នកមិនចង់គណនាលេខទេ នេះ គឺជាការគណនាកាលបរិច្ឆេទសម្រាលបុត្រតាមអ៊ិនធរណេតដែលនឹងឆ្លើយសំនួររបស់អ្នក ក្នុងរយៈពេលពីរបីវិនាទី។ អ្នកគ្រាន់តែបំពេញចន្លោះ ហើយចុចលើ “គណនា” ។
តើការមានផ្ទៃពោះត្រូវបានរាប់ជាសប្តាហ៍ ឬជាច្រើនខែ?
តើការមានផ្ទៃពោះមានរយៈពេល ៩ ខែ មែនឬទេ? ប្រហែលជាដោយសារតែអ្នកបានលឺវាច្រើនដងហើយដែលអ្នកបានជឿលើវា ប៉ុន្តែតាមការពិតគឺថាវាមិនមែនពិតប្រាកដទាំងស្រុងទេ។
រយៈពេលស្តង់ដារនៃការមានផ្ទៃពោះត្រូវបានប៉ាន់ប្រមាណថាមានរយៈពេល ៤០ សប្តាហ៍ (២៨០ ថ្ងៃ)។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺចន្លោះពីសប្តាហ៍ទី៣៧ ទៅ ទី៤២ នៃការមានផ្ទៃពោះ ត្រូវបានគេចាត់ទុកថាជា “ដំណាក់កាលពេញលេញ” មានន័យថាទារកអាចកើតបានគ្រប់ពេល ព្រោះពួកគេបានលូតលាស់ពេញលេញរួចហើយ។
ការគិតជាសប្តាហ៍គឺមានភាពត្រឹមត្រូវជាង បើនិយាយឲ្យចំទៅ គឺសប្តាហ៍និមួយៗមានថ្ងៃតែមួយ។ ដែលនេះមិនដូចទៅការរាប់ជាខែ ដែលអាចមានរយៈពេល ៣០ ៣១ ថ្ងៃ ឬតិចជាងនេះ ដូចក្នុងករណីខែកុម្ភៈជាដើម។ ដូច្នេះទោះបីជាស្តាប់ទៅដូចជាចម្លែកនៅពេលនេះក៏ដោយ អ្នកនឹងឃើញថានៅពេលដែលការមានផ្ទៃពោះរបស់អ្នកវិវឌ្ឍន៍ទៅមុខ អ្នកនឹងចាប់ផ្តើមធ្លាប់ជាមួយការរាប់ជាសប្តាហ៍ ហើយមិនមែនការរាប់ជាខែទៀតនោះទេ។