ការធ្វើដំណើរពេលមានផ្ទៃពោះ
ការធ្វើដំណើរពេលមានផ្ទៃពោះ
តើការធ្វើដំណើរនៅពេលមានផ្ទៃពោះមានសុវត្ថិភាពឬទេ? សំណួរមួយនេះជាការពិគ្រោះយោបល់ដែលវេជ្ជបណ្ឌិតជាច្រើនទទួលបាននៅពេលពួកគាត់បំពេញវិជ្ជាជីវៈ ដូច្នេះចូរកុំបារម្ភអ្នកមិនមែនជាមនុស្សដំបូងដែលឆ្ងល់ថា តើគូរធ្វើដូចមេ្តចអំឡុងពេលធ្វើដំណើរពេលមានផ្ទៃពោះ តើអ្នកគួរប្រុងប្រយ័ត្នលើរឿងអ្វីខ្លះ? តើត្រូវធ្វើដូចម្តេចដើម្បីអាចសម្របខ្លួនទៅនឹងស្ថានភាពរបស់អ្នកឥឡូវនេះ។
ការសង្ស័យអំពីសុវត្ថិភាពនៃការប្រឈមមុខនឹងការធ្វើដំណើរណាមួយក្នុងអំឡុងពេលមានផ្ទៃពោះគឺជារឿងធម្មតា។ នៅក្នុងអត្ថបទនេះយើងនឹងព្យាយាមដោះស្រាយបញ្ហានេះ ទៅតាមលទ្ធភាពរបស់យើងខ្ញុំ។ តោះចាប់ផ្ដើម!
តើវាមានសុវត្ថិភាពឬទេក្នុងការហោះហើរនៅពេលកំពុងមានផ្ទៃពោះ?
យើងតែងតែគិតអំពីសំណួរនេះរហូតមក ប៉ុន្តែចម្លើយដែលច្បាស់លាស់គឺមាន តែមួយគត់ គឺ “មានសុវត្ថិភាព” លុះត្រាតែគ្រូពេទ្យអ្នកបានហាមឃាត់អ្នក។
យើងអាចប្រាប់អ្នកបានថានៅក្នុងការមានផ្ទៃពោះជាស្តង់ដារ ដោយមិនមានផលវិបាកជាពិសេសណាមួយនោះ គឺមានការរឹតត្បិតតិចតួចប៉ុណ្ណោះចំពោះស្ត្រី។ ទោះជាយ៉ាងនេះក៏ដោយ ប្រសិនបើអការៈចង្អោរ និងក្អួតកើតឡើងញឹកញាប់ក្នុងកំឡុងខែដំបូងៗ អញ្ចឹងនៅក្នុងករណីទាំងនេះ អ្នកគួរតែសម្រាកសិន ហើយរង់ចាំរហូតដល់គ្រប់យ៉ាងមានស្ថេរភាពជាមុនសិន។
ដូច្នេះដំបូន្មានរបស់យើងខ្ញុំ គឺអ្នកមិនគួរច្រានចោលផែនការណាមួយជាមុនទេ ហើយគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលធ្វើការសម្រេចចិត្ត។
ជំនួយស្មារតីសម្រាប់ការធ្វើដំណើរពេលមានផ្ទៃពោះតាមយន្ដហោះ
ប្រសិនបើអ្នកសំរេចចិត្ត ធ្វើដំណើរនៅពេលមានផ្ទៃពោះតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Ryanair, EasyJet, Delta, American Airlines ឬក្រុមហ៊ុនផ្សេងៗទៀតយើងសូមណែនាំឲ្យអ្នកកត់ចំណាំនូវគន្លឹះដូចខាងក្រោមនេះ៖
- កុំខ្លាចក្នុងការឆ្លងកាត់ឧបករណ៍ចាប់រកជាតិ ដែកវាមិនមានគ្រោះថ្នាក់សម្រាប់ទារកនោះទេ។
- ព្យាយាមអង្គុយនៅជិតផ្លូវដើរ។ វិធីនេះអ្នកអាចក្រោកឈរឡើងបានជាប្រចាំ និងមានផាសុខភាពក្នុងការដើរចុះឡើងពីរបីនាទី។
- សាកសួរក្រុមហ៊ុនអាកាសចរណ៍ដែលអ្នកគ្រោងនឹងធ្វើដំណើរជាមួយ ដើម្បីដឹងថាតើគោលការណ៍របស់ពួកគេមានអ្វីខ្លះចំពោះស្ត្រីមានផ្ទៃពោះ។ ពួកគេភាគច្រើនអនុញ្ញាត្តិអោយអ្នកធ្វើដំណើរអំឡុងពេលមានផ្ទៃពោះលើសពីសប្តាហ៍ទី៣៦ នោះទេ ដោយសារតែវាមានហានិភ័យខ្ពស់នៃការសម្រាលក្នុងពេលកំពុងហោះហើរ។
- ក្រុមហ៊ុនមួយចំនួនក៏តម្រូវអោយមានវិញ្ញាបនប័ត្រវេជ្ជសាស្រ្តដើម្បីធានាថា ការមានផ្ទៃពោះមានភាពរលូនផងដែរ។
លើសពីនេះទៅទៀត រួមនិងការចង្អុលបង្ហាញរបស់វេជ្ជបណ្ឌិតរបស់អ្នក មិនមានហេតុផលណាមួយដែលគួរអោយភ័យខ្លាចក្នុងការហោះហើរនៅពេលអ្នកមានផ្ទៃពោះនោះទេ។ វាគឺជាមធ្យោបាយដឹកជញ្ជូនដែលសមរម្យជាងការធ្វើដំណើរតាមទូក ដោយសារលទ្ធភាពនៃផលលំបាកពីការវិលមុខ ឬឡានក្រុងដោយសារតែភាពមិនមានផាសុខភាព និងកង្វះបង្គន់អនាម័យ។
តើស្ត្រីមានផ្ទៃពោះអាចធ្វើដំណើរបានរហូតដល់ពេលណា?
ដូចដែលវេជ្ជបណ្ឌិត Sofia Fournier ថ្លែងថា ពេលវេលាល្អបំផុតក្នុងការធ្វើដំណើរពេលមានផ្ទៃពោះ គឺចន្លោះពី ១៤ ទៅ ៣២ សប្តាហ៍នៃការមានផ្ទៃពោះ។ ក្នុងដំណាក់កាលនេះការចង្អោរនិងវិលមុខដែលជារឿងធម្មតានៅក្នុងខែដំបូងជាធម្មតាបាត់ទៅវិញ ខណៈពេលសម្រាល នៅយូរនៅឡើយ។
កន្លែងណាដែលគួរធ្វើដំណើរនៅពេលមានផ្ទៃពោះ?
ទិសដៅនៃដំណើររបស់អ្នកគឺជារឿងមួយផ្សេងទៀតដែលត្រូវពិចារណានៅពេល រៀបចំដំណើរកម្សាន្តនៅពេលអ្នកមានផ្ទៃពោះ។
ការធ្វើដំណើរអំឡុងពេលមានផ្ទៃពោះទៅប្រទេសថៃ គឺមិនដូចការធ្វើដំណើរអំឡុងពេលមានផ្ទៃពោះទៅញូវយ៉កនោះទេ ដោយសារហេតុផលច្រើន។
ជាទូទៅបណ្តាប្រទេសនៅតំបន់ត្រូពិក ក៏ដូចជា ជំងឺផ្សេងៗ ដូចជាគ្រុនក្តៅលឿង គ្រុនចាញ់ ឬជំងឺហ្សីកា គឺមានគ្រប់ទីកន្លែង ការធ្វើដំណើរទៅទីនោះគឺមិនមែនជាជំរើសដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។
ដើម្បីផ្តល់ព័ត៌មាននេះក្រសួងការបរទេស មានផ្នែកសម្រាប់ផ្តល់អនុសាសន៍លើការធ្វើដំណើរនៅលើគេហទំព័ររបស់ខ្លួន។ ពួកគេត្រូវបានរៀបចំឡើងទៅតាមប្រទេស និងរួមបញ្ចូលនូវប្រភេទព័ត៌មានពាក់ព័ន្ធផ្សេងៗសម្រាប់ស្ត្រីមានផ្ទៃពោះ។
សង្ឃឹមថាអត្ថបទនេះបានជួយអ្នកឲ្យបានដឹងថា ជាធម្មតាអ្នកអាចធ្វើដំណើរនៅពេលមានផ្ទៃពោះ។ តែត្រូវប្រុងប្រយ័ត្ន និងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតជានិច្ច ប៉ុន្តែមិនមានហេតុផលដើម្បីដាក់កម្រិតលើខ្លួនអ្នកនោះទេ!