ការត្អើករបស់ទារកដែលទើបនឹងកើត៖ មូលហេតុនិងវិធីការពារ

ការត្អើករបស់ទារកដែលទើបនឹងកើត៖ មូលហេតុនិងវិធីការពារ

ការត្អើករបស់ទារកទើបនឹងកើតមិនមែនជារោគសញ្ញានៃរោគសាស្ត្រ ឬភាពមិនស្រួលខ្លួនណាមួយ ហើយក៏មិនមានផលវិបាកផ្នែកសុខភាពដែរ។

នៅក្នុងអត្ថបទនេះ យើងខ្ញុំនឹងព្យាយាមពន្យល់ពីមូលហេតុដែលអ្នកគួរគិតថារឿងនេះមិនមែនជារឿងដែលអ្នកគួរព្រួយបារម្ភ ហើយអ្នកគួរតែចាត់ទុកថាជារឿងធម្មតា។ យើងទាំងអស់ក៏ធ្លាប់ឆ្លងកាត់ដែរ!

តើអ្វីជាការត្អើក?

យោងតាមនិយមន័យរបស់វេជ្ជបណ្ឌិត Dr. Jesús Fleta Zaragozano នៃសមាគមគ្រូពេទ្យកុមារ និងថែទាំបឋមរបស់ប្រទេសអេស្ប៉ាញបាននិយាយថា ការត្អើក គឺជា “ការរួមបញ្ចូលគ្នារនៃការកន្ត្រាក់រវាង សាច់ដុំក្រោមសួត និងសាច់ដុំនៃសន្ទះខណ្ឌទ្រូង ដែលបញ្ចប់ដោយការបិទសន្ទះបំពង់ខ្យល់ខាងលើនៃបំពង់ក “។

យោងតាមប្រភពដដែលវាគឺជាភាពមិនប្រក្រតីមួយដែលមនុស្សទាំងអស់អាចនឹងជួប នៅពេលណាមួយក្នុងជីវិតរបស់ពួកគេ ហើយវាមិនមានផលប៉ះពាល់ដល់សុខភាពឡើយ។

មូលហេតុនៃការត្អើករបស់ទារកទើបនឹងកើត

ទោះបីជាមូលហេតុនៃការត្អើកចំពោះទារកទើបនឹងកើត មិនទាន់ត្រូវបានដឹងច្បាស់ទាំងស្រុងក៏ដោយ ក៏អ្នកឯកទេសបានចង្អុលបង្ហាញពីស្ថានភាពជាក់លាក់ដែលការត្អើក ត្រូវបានកើតឡើងជាទូទៅ បន្ទាប់ពីការញ៉ាំអាហារឆ្អែតពេក ទារកញ៉ាំអាហារលឿនពេក ការលេបខ្យល់ចូលពោះ ឬនៅពេលមានការផ្លាស់ប្តូរភ្លាមៗនៅក្នុងលើសីតុណ្ហភាពក្នុងខ្លួន។

តើធ្វើដូចម្តេចដើម្បីបញ្ឈប់ការត្អើករបស់ទារក

វិធីព្យាបាលនៅតាមផ្ទះភាគច្រើន មានតាំងពីការទប់ច្រមុះរបស់ទារក រហូតដល់ការបំភ័យតិចតួច មិនត្រឹមតែមិនមានប្រសិទ្ធភាពច្បាស់លាស់ណាមួយប៉ុណ្ណោះទេ ប៉ុន្តែវាអាចផ្តល់ផលអាក្រក់ និងបណ្តាលឲ្យទារកទើបនឹងកើតយំផងដែរ។

ដំបូន្មានរបស់យើងប្រសិនបើអ្នកចង់កាត់បន្ថយរឿងទាំងនេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន គឺសូមព្យាយាមជៀសវាងឲ្យបានច្រើនលើមូលហេតុដូចដែលបានចង្អុលបង្ហាញនៅផ្នែកខាងលើ។

សារៈសំខាន់នៃការត្អើកក្នុងការអភិវឌ្ឍខួរក្បាលទារក

ការសិក្សានេះបានធ្វើឡើងដោយ សាកលវិទ្យាល័យទីក្រុងឡុង បានសន្និដ្ឋានថាការត្អើកអាចដើរតួក្នុងការអភិវឌ្ឍខួរក្បាលរបស់ទារក។ ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយផ្អែកលើការស្កេនខួរក្បាលរបស់ទារកទើបនឹងកើត។

លោក Kimberley Whitehead ប្រធានក្រុមអ្នកវិទ្យាសាស្ត្របានមានប្រសាសន៍ថា “ទោះបីជាមូលហេតុដែលធ្វើឲ្យយើងត្អើកមិនច្បាស់ទាំងស្រុងក៏ដោយ” វាទំនងជាមាន “ហេតុផលទាក់ទងនឹងការអភិវឌ្ឍន៍រាងកាយដែលនឹងពន្យល់ពីមូលហេតុដែលទារកទើបនឹងកើតមានការត្អើកញឹកញាប់។”

ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា “ការត្អើក អាចជួយឲ្យខួរក្បាលទារករៀនគ្រប់គ្រងសាច់ដុំដកដង្ហើមបានល្អ។”

តើអ្នកចូលចិត្តអត្ថបទរបស់យើងស្តីអំពីការត្អើករបស់ទារកទើបនឹងកើតឬទេ? យើងសូមណែនាំឲ្យអ្នកចូលមើល ក្លឹបគ្រួសារ Neolact របស់យើង អ្នកប្រាកដជាទទួលបានមាតិកាដែលមានអត្ថប្រយោជន៍ជាច្រើន។

កំណត់សម្គាល់សំខាន់៖ គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន០៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ។ អនុលោមតាមអនុក្រឹត្យលេខ ១៣៣ ។ បិទ