វីតាមីន D ចំពោះកុមារ

វីតាមីន D ចំពោះកុមារ

នៅក្នុងអត្ថបទនេះយើងខ្ញុំនឹងពន្យល់ថា តើវីតាមីន D ជាអ្វី វិធីល្អបំផុតក្នុងការទទួលបាន និងការបង្កើនប្រសិទ្ធភាពលើកការសំយោគវា កង្វះវីតាមីន D ចំពោះកុមារ និងហានិភ័យនៃការទទួលរងពីកង្វះនៃសារធាតុចិញ្ចឹមនេះ។

តើវីតាមីន D ជាអ្វី?

វាគឺជា សារធាតុចិញ្ចឹមចាំបាច់ មួយដែលរួមចំណែកដល់ការស្រូបយកកាល់ស្យូមនៃរាងកាយរបស់យើង។ វាក៏ដើរតួក្នុងសុខភាពបេះដូង ក៏ដូចជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយចំនួនផងដែរ។

ដូច្នេះយើងគួរចងចាំថា វីតាមីនD ចំពោះកុមារ គឺមានសារៈសំខាន់ណាស់ ជាពិសេសចាប់តាំងពីកុមារភាព ដែលជាដំណាក់កាលនៃការលូតលាស់ធ្មេញ និងឆ្អឹង។

តើអ្នកសំយោគវីតាមីនDយ៉ាងដូចម្តេច?

វីតាមីនD អាចទៅចូលទៅក្នុងរាងកាយរបស់យើងតាមរយៈវិធីផ្សេងៗគ្នា៖

  • តាមរយៈដំណើរការសំយោគ ដែលត្រូវបានផលិតដោយការប៉ះផ្ទាល់នឹងពន្លឺព្រះអាទិត្យ។ នេះគឺជាប្រភពសំខាន់។
  • តាមរយៈការបរិភោគអាហារ មួយចំនួនដែលសំបូរទៅដោយសារធាតុចិញ្ចឹមនេះ។ វាជាប្រភពបន្ទាប់បន្សំនៃ វីតាមីនD បើប្រៀបធៀបទៅនឹងប្រភពខាងលើ។

ដូច្នេះ វាចាំបាច់ណាស់ក្នុងការត្រូវពន្លឺថ្ងៃ ជារៀងរាល់ថ្ងៃស្ថិតក្រោមការប្រុងប្រយ័ត្នមួយដ៏ច្បាស់លាស់។ ជៀសវាងពេលកណ្តាលថ្ងៃត្រង់ ប្រើវត្ថុការពារ និងជៀសវាងការប៉ះកំដៅថ្ងៃរយៈពេលយូរ ទាំងនេះគឺជាអនុសាសន៍មួយចំនួនដែលគួរឲ្យចាប់អារម្មណ៍ យកមកពិចារណា។ ជាការពិតណាស់នេះអនុវត្តចំពោះទារកដែលមានអាយុលើសពី ៦ ខែឡើងទៅ ដែលមុនអាយុនោះការប៉ះពាល់នឹងពន្លឺព្រះអាទិត្យគឺមិនធ្វើនោះទេ។

ក្នុងករណីខ្លះ ដូចជា ដោយសារទំលាប់នៃជីវិតប្រចាំថ្ងៃ  ដោយទីតាំងដែលយើងរស់នៅ ក្នុងកាលៈទេសៈជាច្រើនវាមិនងាយស្រួលទេក្នុងការអនុវត្តន៍តាម។ នេះហើយជាមូលហេតុដែលចាំបាច់ទទួលទានប្រភេទត្រី ខៀវ បន្ថែមលើរបបអាហារ ដូចជាត្រីសាឌីន ត្រីខ ឬត្រីសាម៉ុង ទឹកដោះគោ ឬស៊ុតដែលផ្តល់នូវបរិមាណវីតាមីន D បានល្អ។

តើកុមារត្រូវការវីតាមីនD ចំនួនប៉ុន្មាន?

បរិមាណវីតាមីន D ប្រចាំថ្ងៃដែលត្រូវបានណែនាំ មានការប្រែប្រួលទៅតាមអាយុ។ នៅទ្វីបអ៊ឺរ៉ុបការណែនាំអោយទទួលទានសម្រាប់ទារកគឺ 7 µg (280 IU) ក្នុងមួយថ្ងៃនិង 10 µg (400 IU) សម្រាប់កុមារតូចៗ (អាយុ ពី 1-3 ឆ្នាំ) ។

ផលវិបាកនៃកង្វះវីតាមីន D ចំពោះកុមារ

កង្វះវីតាមីន D អាចនាំឲ្យមានបញ្ហាសុខភាពផ្សេងៗ។ ទូទៅគឺជម្ងឺឆ្អឹងខ្សោយ និងជំងឺពុកឆ្អឹង ប៉ុន្តែវាក៏អាចបណ្តាលឲ្យប្រកាច់ដោយសារតែជាតិកាល់ស្យូមក្នុងឈាមទាប ឬពិបាកដកដង្ហើម។ សូម្បីតែអង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ថា ឱនភាពរបស់វាទាក់ទងនឹងការកើនឡើងឱកាសនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី១ ទាំងនៅវ័យក្មេង។

តើអាចប្រើថ្នាំគ្រាប់វីតាមីនD បានឬអត់?

ចំពោះថ្នាំបំប៉ន EPA បានណែនាំ  ឲ្យកុមារគួរទទួលថ្នាំគ្រាប់វីតាមីន D យ៉ាងហោចណាស់រហូតដល់ ១២ ខែក្នុងកម្រិត ៤០០ IU/ថ្ងៃ។ ចាប់ពីពេលនោះមក គ្រូពេទ្យផ្នែកកុមារភាគច្រើនបញ្ជាក់ថា ការធ្វើតាមការណែនាំនៃរបបអាហារគឺគ្រប់គ្រាន់ក្នុងស្ថានភាពធម្មតា។ តែក្នុងករណីដែល ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកចេញវេជ្ជបញ្ជាឲ្យបានច្បាស់លាស់ដោយហេតុផលអ្វីក៏ដោយអ្នកគួរតែផ្តល់វាដល់កូនអ្នក។

យើងសង្ឃឹមថាអត្ថបទនេះបានជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃ វីតាមីនD ចំពោះកុមារ។

កំណត់សម្គាល់សំខាន់៖ គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន០៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ។ អនុលោមតាមអនុក្រឹត្យលេខ ១៣៣ ។ បិទ