ABOUT CICONEA
នៅក្រុមហ៊ុនអាហារបំប៉ន Ciconea យើងមានបទពិសោធយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍទឹកដោះគោសម្រាប់ទារក ក្នុងដំណាក់កាលដំបូងនៃជីវិត និងអាហារបំប៉នសម្រាប់ស្ត្រីផ្ទៃពោះ និងទារក។
យើងខ្ញុំតែងអភិវឌ្ឍន៍ជាមួយបច្ចេកវិទ្យាទាន់សម័យជានិច្ច អោយស្របទៅនឹងការជឿនលឿនខាងវិទ្យាសាស្ត្រចុងក្រោយបំផុត និងការផ្លាស់ប្តូរគតិយុទ្ធនានា ដើម្បីធានាថាយើងផ្តល់ជូនអ្នក នូវផលិតផលដែលមានសុខភាពល្អ មានគុណភាពខ្ពស់ ដែលជួយបំពេញតាមតម្រូវការអាហារូបត្ថម្ភ របស់អ្នកប្រើប្រាស់។
នៅក្រុមហ៊ុនអាហារបំប៉នរបស់ Ciconea យើងបានអភិវឌ្ឍផលិតផលរបស់យើងចាប់តាំងការបង្កើតគំនិត រហូតដល់ដំណាក់កាលបង្កើតចេញជារូបមន្ត។ រោងចក្ររបស់យើងដែលមានទីតាំងនៅប្រទេសអេស្បាញ សហភាពអ៉ឺរ៉ុប មានបទពិសោធន៏យ៉ាងទូលំទូលាយក្នុងការផ្តល់អាហារចិញ្ចឹមដល់ទារក។ គ្រប់ផលិតផលអនុលោមតាមបទប្បញ្ញត្តិ សុវត្ថិភាពម្ហូបអាហារយ៉ាងតឹងរឹង និងប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត។
ជាមួយនឹងវត្តមាននៅលើឆាកអន្ដរជាតិដ៏រឹងមាំរបស់ Ciconea យើងបង្កើតសម្ព័ន្ធភាពផ្ទាល់ ជាមួយអ្នកចែកចាយក្នុងស្រុក ដែលជួយយើងឲ្យកាន់តែជិតស្និទ្ធនឹងអតិថិជន និងឆ្លើយតបបានកាន់តែប្រសើរចំពោះតម្រូវការរបស់អតិថិជន។
គុណភាព និងសុវត្ថិភាព
នៅ Cionea យើងខ្ញុំផ្តល់ជូននូវលទ្ធផលល្អបំផុត និងអាហារដ៏មានសុវត្ថិភាព។ ផ្នែកបច្ចេកទេសរបស់យើងខ្ញុំ គ្រប់គ្រងដំណើរការផលិតកម្ម ដោយរក្សាបាននូវការប្តេជ្ញាចិត្តខ្ពស់ ចំពោះគុណភាព និងសុវត្ថិភាព។
ផលិតផលរបស់យើងខ្ញុំ ត្រូវបានផលិតនៅក្រោមក្របខ័ណ្ឌនៃ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ដោយផ្អែកលើគោលការណ៍ នៃការវាយតម្លៃរកចំនុះហានិភ័យ និងចំណុចត្រួតពិនិត្យសំខាន់ៗ (HACCP) ដែលបានបំពេញនូវ សមាសភាព និងតម្រូវការសុវត្ថិភាពផ្នែកចំណីអាហារ។
តាមរបៀបនេះ គ្រោះថ្នាក់សំខាន់ៗដែលអាចកើតមាន ត្រូវបានកំណត់វាយតម្លៃ គ្រប់គ្រង ហើយផែនការត្រួតពិនិត្យត្រូវបានបង្កើតឡើងផ្តោតលើការការពារ។ ដូច្នេះយើងទទួលបានលទ្ធផលល្អបំផុត និងអាហារដែលមានសុវត្ថិភាព។
យើងជឿជាក់លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា ជាមូលហេតុដែលយើង រក្សាកិច្ចព្រមព្រៀង និងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវ សំខាន់ៗ ហើយយើងរក្សារូបមន្តរបស់យើងអោយស្ថិតក្រោម ការអភិវឌ្ឍន៍ជាបន្តបន្ទាប់។
មជ្ឈមណ្ឌលផលិត
មជ្ឈមណ្ឌលផលិតរបស់យើងដែលមានទីតាំងនៅប្រទេសអេស្ប៉ាញ ត្រូវបានទទួលស្គាល់ និងមានប្រព័ន្ធសុវត្ថិភាព ផ្នែកចំណីអាហារ ក្រោមប្រព័ន្ធ IFS (ស្តង់ដារចំណីអាហារអន្តរជាតិ) និងតាមតម្រូវរបស់ FSSC 22000 ។
ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការចិញ្ចឹមទារក ផលិតកម្ម និងការចែកចាយផលិតផល របស់ Ciconea បានអនុលោមតាម បទប្បញ្ញត្តិរបស់អឺរ៉ុប ដែលធានានូវគុណភាព និងសុវត្ថិភាពល្អបំផុត។